CamNews

ហេតុផល ៥​យ៉ាង​ដែល​នាង​ឈប់​រួមភេទ​ជាមួយ​អ្នក

(​សុខភាព​ផ្លូវភេទ​)៖ ខាងក្រោម​នេះ​គឺជា​មូលហេតុ និង​ដំណោះ​សំខាន់ៗ​ដែល​ធ្វើឲ្យ​ដៃគូរ​រួមភេទ​របស់អ្នក ឈប់​រួមភេទ​ជាមួយ​។​

០១) នាង​ខឹង​នឹង​អ្នក​
​ស្ត្រី​ភាគច្រើន​មិនអាច បង្កើត​នូវ​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ដែល​នាង​កំពុង​តែ​ខឹង​នោះទេ ។ ជា​អ​កុសល្យ​អ្នក​ប្រហែលជា​មិន​ដឹង​ទេ​ថា រាល់​អ្វីៗ​ដែល​អ្នក​បាន​ធ្វើអោយ​នាង​មាន​ទុក្ខ​លំបាក​ទាំងអស់​តែងតែ​ធ្វើ អោយ​នាង​បៀម​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​។ នេះ​មានន័យ​ថា ដៃគូ​រួមភេទ​របស់​អ្នក​ប្រហែលជា ស្រែក​គំហក​ដាក់​អ្នក ទាំង​ខ្លួនឯង​មិន​ទាំង​ដឹងថា​បាន​ធ្វើ​អ្វី​ខុស​នោះទេ​។​
​ដំណោះស្រាយ​៖ ចូរ​និយាយ​ដើម្បី​រំងាប់​អារម្មណ៍​នាង​ដែល​ខឹង​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ ខុស​ចំពោះ​នាង​។ ប្រសិន​បើ​នាង​និយាយ​យ៉ាង​លឿន​ថា “​ទេ​” ហើយ​ព្យាយាម​លើកយក​ប្រធានបទ​អ្វី​ផ្សេង ចូរ​សួរ​នាង​ម្តងទៀត និង​លើកទឹកចិត្ត​ដល់​នាង​បន្ថែម​ទៅ ព្រោះ​វា​ប្រហែល​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សម្រាប់​នាង​ដើម្បី​អាច​បញ្ចេញ កំហឹង​ដែល​កំពុងតែ​កប់​ណែន​ក្នុង​ទ្រូង ហើយ​ពេលនោះ​អ្នក​ក៏​អាច​វិល​ទៅរក​ការ​រួមភេទ​ជាមួយគ្នា​បាន​វិញ​ហើយ​។​

០២) នាង​អស់កម្លាំង​ពេក​
​ នាង​ប្រហែលជា​មិន​ចាប់ អារម្មណ៍​នឹង​ការ​រួមភេទ​ទេ​ដោយសារតែ​ការបំពេញ​មុខងារ ឬ​តួនាទី​នៅ​កន្លែងធ្វើការ​ខ្លាំងក្លា​ពេក​។ នៅ​ចន្លោះ​ពេល​ធ្វើការ រៀន​ពេលយប់ ការ​ទទួលទាន​អាហារ​ពេលយប់ ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ ជូត​សម្អាតផ្ទះ និង​ចំអិន​អាហារ​ពេល​យប់ វា​ប្រហែលជា​មិន​អាច​ទាញអារម្មណ៍​នាង​មក​គិត​ពី​ការ​រួម​ភេទ​បាន​ទេ​។​
​ដំណោះស្រាយ​៖ ពេល​ដែល​នាង​ត្រឡប់មកផ្ទះ​វិញ​ពេលយប់ ចូរ​ជួយ​សម្រាល​ដល់​ការងារ​របស់​នាង​ផង​ដូច​ជា ការ​ចំអិន​អាហារ និង​លាងចាន​ជាដើម​។ ហើយ​ប្រាប់​នាង​ថា នាង​មិន​ត្រូវបាន​អនុញ្ញាត​អោយ​ធ្វើ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​គ្រាន់តែ​អង្គុយ និង​គ្រេប​រស់ជាតិ​ស្រាល​ដើម្បី​សម្រាក​លេង​ទៅបាន​ហើយ​។ ពេលនេះ​ខ្ញុំ​ធានា​ជូន​ថា នាង​នឹង​មាន​អារម្មណ៍​ថា​ស្រលាញ់​អ្នកខ្លាំង និង​មាន​មោទនៈភាព​យ៉ាងខ្លាំង​ចំពោះ​អ្វីៗ​ដែល​អ្នក​ធ្វើ​អោយ​នាង សប្បាយចិត្ត​បែបនេះ​។​

០៣) នាង​មិន​ចូលចិត្ត​ការ​រួមភេទ​
​បើ​និយាយ​អោយ ត្រង់​ទៅ​គឺ មាន​ស្ត្រី​មួយចំនួន​មិន​ចូលចិត្ត​រួមភេទ​ទេ​។ ស្ត្រី​ខ្លះ​គ្រាន់តែ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដើម្បី​តែ​ចង់​សាង ទំនាក់ទំនង ឬ​ចង់​គេង​នៅ​មួយ​កន្លែង​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ពេល​បាន​ម្នាក់​នោះ​នៅ​ក្បែរ ឬ​បាន​អ្វីៗ​ទាំងអស់​រួចហើយ ស្ត្រី​ទាំងនោះ​ប្រាកដជា​មិន​មាន​អារម្មណ៍​ចង់​រួមភេទ​ជាមួយ​បុរស​នោះ​ម្តង ទៀត​ទេ​។​
​ដំណោះស្រាយ​៖ ចូរ​ស្វែងរក​អោយ​ឃើញ​ថា នាង​មាន​បទពិសោធន៍​នៃ​ការ​រួមភេទ​ដ៏​អាក្រក់​កាលពីមុន ឬក៏​អត់​ដែល​ធ្វើអោយ​នាង​មិន​ចូលចិត្ត​រួមភេទ​បែបនេះ​។ ប្រសិន​បើ​ដូច្នេះ​មែន ហើយ​អ្វី​បាន​ជា​អ្នក​មិន​ព្យាយាម​ផ្តាស់​ប្តូរ​គំនិត​របស់​នាង និង​បង្ហាញ​ពីអ្វីៗ​ដែល​អស្ចារ្យ​ចំពោះ​នាង​វិញ​ទៅ​? ប្រសិន​បើ​នាង​នៅ​តែ​ទទូច​ថា នាង​គ្រាន់តែ​មិន​ចង់​សាក​រសជាតិ​ដដែលៗ​ដូច​តាម​ដែល​អ្នក​តែងតែ​ធ្វើ​ចំពោះ នាង​នោះ យក​ល្អ​អ្នក​គួរតែ​ផ្លាស់ប្តូរ​របៀប​រួមភេទ​វិញ​ទៅ​។​

០៤) នាង​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សិច​ស៊ី​
​រឿង ធម្មតាៗ​បំផុត​គឺ​ថា ប្រសិនបើ​មិត្តស្រី​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សិច​ស៊ី​ទេ នាង​នឹង​មិន​ចង់​រួមភេទ​ឡើយ​។ ប្រហែលជា​នាង​ធាត់​ជាង​មុន អស់កម្លាំង ឬ​មាន​នរណា​ម្នាក់​ស្តីអោយ​នាង​។ ជាទូទៅ​ស្ត្រី​ម្នាក់ៗ​តែងតែ​កាត់សេចក្តី​ចំ​ពោះ​ខ្លួនឯង​អោយ​ស្ថិត​នៅក្នុង ផ្លូវ​អាក្រក់​ជានិច្ច​។​
​ដំណោះស្រាយ​៖ ចូរ​លើកទឹកចិត្ត​នាង​អោយ​ចេះ​ស្រលាញ់​ខ្លួន ឬ​ជួយ​ម៉ាស្សា​នាង​អោយ​បាន​យូរ​។ ពេលខ្លះ​ការនិយាយ​សរសើ​នាង​ធម្មតា​សោះ​អាច​នឹង​ទាញអារម្មណ៍​នាង​ចេញពី ការគិត​មិនល្អ​ចំ​ពោះ​ខ្លួនឯង​បាន​ដែរ​។​

០៥) នាង​គិត​ថា ការ​រួមភេទ​គួរអោយ​ធុញ​ទ្រាន់​
​ ប្រហែល មូលហេតុ​ដែល​ធ្វើអោយ​នាង​មិន​ចង់​រួមភេទ​ជាមួយ​អ្នក​តទៅទៀត​នោះ​ដោយសារតែ ការ​រួមភេទ​នោះ​គឺជា​រឿង​គួរ​អោយ​ធុញទ្រាន់​សម្រាប់​នាង​។​
​ដំណោះស្រាយ​៖ ចូរ​រួមភេទ​នៅ​កន្លែង​ផ្សេង​ខុស​ពី​មុន​។ ចូរ​បន្ថែម​នូវ​ថ្នាំសម្រើប​ដូចជា សូកូឡា និង​ផ្លែ​ស្ត្របឺ​រី​ទៅ​ក្នុង​ការ​រួមភេទ​របស់អ្នក​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី