CamNews

រត់ពន្ធ iPhone 4S ៣០គ្រឿង ត្រូវនគរបាលចាប់បាន



បុរសមានរូបរាងហាក់ដូចជាធាត់ម្នាក់ ប្រើផ្លាស្ទិចស្អិតចងរឹត iPhone 4S របស់ Apple រាប់សិប
គ្រឿងជុំវិញចង្កេះដើម្បីរត់ពន្ធពីហុងកុងមកកាន់ចិនដីគោក។

ដោយសារតែទូរស័ព្ទមានចំនួនច្រើន ទើបដំណើរដើររបស់បុរសនេះគួរអោយសង្ស័យ ដូច្នេះ
ក្រុមនគរបាលក៏សម្រេចចិត្តធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញទូរស័ព្ទ iPhone 4S ប្រមាណ
ជា ៣០ គ្រឿងត្រូវបានចងរឹតដោយផ្លាស្ទិចស្ទិតនៅជុំវិញចង្កេះ ក្នុងស្បែកជើង និង.កជើង
របស់បុរសនេះ។

iPhone 4S ត្រូវបានផលិត និងដំឡើងនៅប្រទេសចិន ព្រមទាំងបាននាំចេញទៅកាន់ទីផ្សារ
ផ្សេងៗដូចជាអាមេរិក អ៊ឺរ៉ុប និងហុងកុងជាដើម។ ប៉ុន្ដែដោយសារពន្ធមានកម្រិតផ្សេងគ្នា ទើប
iPhone, iPad តែងមានតម្លៃខុសគ្នាច្រើនរវាងទីផ្សារចិន និងទីផ្សារដទៃ។ ប្រការនេះ បានធ្វើ
អោយអ្នករត់ពន្ធចិនតែងរកវិធីដើម្បីនាំផលិតផលទាំងនេះចូលពីហុងកុង(ដែលមានតម្លៃទាប
ជាង)ដើម្បីលក់ក្នុងទីផ្សារងងឹតនៅប្រទេសចិនដីគោក៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE