ព័ត៌មានអន្តរជាតិ ៖ ផ្នូរអតីតមេដឹកនាំផ្តាច់ការ ប្រទេស អ៊ីរ៉ាក់ សាដាម ហ៊ូសេន រងនូវការវាយប្រហារកំ ទេចដល់ដីរៀបស្មើ ស្ទើរទាំងស្រុង ក្រោយពីមានការប៉ះទង្គិចមួយន នៅជិតទីក្រុង Tikrit ។

ទំព័រប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីទំព័រសារព័ត៌មាន Associated Press ចុះផ្សាយ អោយដឹងថា ៖ សំណង់អាគារផ្នូរ lavish mausoleum នៅក្នុងភូមិ al-Awja នោះ រងការវាយប្រហារយ៉ាងដំ ណំដោយគេអាចមើលឃើញជាក់ស្តែង ដំបូងបាក់រលំដល់ដីផ្ទាល់តែម្តង ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ៖ កងកម្លាំងប្រទេស អ៊ីរ៉ាក់ និង សកម្ម ប្រយុទ្ធ Shia បានធ្វើការប្រ យុទ្ធតទល់ជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ពីការគ្រប់គ្រងក្រុង Tikrit ។ គួររំឮក ថាកាលពីឆ្នាំកន្លងទៅនេះ ក្រុមប្រជាពលរដ្ឋក្នុងស្រុក អះអាងអោយដឹងថា សព អតីត មេដឹកនាំផ្តាច់ការ មានវត្តមាននៅក្នុងផ្នូរខាងលើ ត្រូវបានក្រុម អ៊ីស្លាមខាងលើ យកចេញពីផ្នូរ និងផ្លាស់ ទីទៅកាន់ទីកន្លែង ណាមួយដែលពុំមានប្រភពច្បាស់លាស់នោះទេ ។

ការដណ្តើមគ្រប់គ្រងបានមកវិញ នូវតំបន់ផ្នូរខាងលើ អាចធ្វើទៅបាន បន្ទាប់ពីមាន ការ ប្រយុទ្ធកាន់តែ តានតឹងឡើងៗ នាភាគខាងជើង ឆៀងខាងត្បូង ទីក្រុង Tikrit កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងកម្លាំងគាំទ្រ រដ្ឋាភិបាលប្រទេស អ៊ីរ៉ាក់ បានធ្វើការតាំងចិត្ត ប្តេជ្ញាអោយដឹងថា ខ្លួននឹងចូលអោយដឹងមជ្ឈមណ្ឌលក្នុង ក្រុងក្នុងរយៈពេល ៤៨ ម៉ោង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី