CamNews

កូរ៉េខាងជើង តម្រូវអោយ កូរ៉េខាងត្បូង អាមេរិក លុបចោល គម្រោងសមយុទ្ធ​ យោធា របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែ បានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ( កូរ៉េខាងជើង ) កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រទេសកុម្មុយនីស្តមួយនេះ ទាមទារ ក៏ ដូចជា​ តម្រូវអោយអាមេរិក និងកូរ៉េខាងត្បូង លុបចោល គម្រោងធ្វើសមយុទ្ធយោធា រួមគ្នា នៅខែក្រោយ នេះ ។

អ្នកនាំពាក្យ នៃ គណៈកម្មាធិ ការ កូរ៉េខាងជើង សម្រាប់ ការបង្រួបបង្រួម សន្តិភាពនៅឧបទ្ទីបកូរ៉េ បាន ចេញសេចក្តីថ្លែងការណ៍ ដោយនៅក្នុងនោះ មានការចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន ផ្លូវការ KCNA អោយដឹងថា សេចក្តីប្រកាស ស្តីពី ការហាត់សម សមយុទ្ធយោធា លើកនេះ គឺជាសញ្ញាណនៃ ការលុបចោល គម្រោងនុយក្លេអ៊ែរតិចតួចបំផុត ។ បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍មួយនេះ បានបន្ត អះអាងអោយដឹងថា យើងសូមធ្វើការព្រមានក្តែង ដល់សហរដ្ឋអាមេរិក ក៏ដូចជា កូរ៉េខាងត្បូង អោយ បញ្ឈប់ គម្រោងធ្វើសមយុទ្ធយោធា ដ៏គ្រោះថ្នាក់មួយនេះ ជាបន្ទាន់ ខណៈវាគឺជាចលករ ដ៏មានប្រសិទ្ធ មួយក្នុងការជម្រុញអោយ ទំនាក់ទំនងឧបទ្ទីបកូរ៉េ ធ្លាក់ចូលទៅក្នុងមហន្តរាយ ។ គួរបញ្ជាក់ថា ទំនាក់ ទំនងប្រទេសទាំងពីរ បានរងនូវផលប៉ះពាល់ អវិជ្ជមាន ក៏ដោយសារតែ ល្បែងសង្គ្រាមមួយនេះ ។

គួររំឭកផងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធយោធា រួមគ្នា ក្រោមប្រធានបទ "Key Resolve" និង "Foal Eagle" ចាប់ពីចុងខែ កុម្ភៈ រហូតដល់ ខែមេសា ។ យ៉ាងណាមិញ បើតាមការ អោយដឹងបន្ថែម ពីប្រភពសារព័ត៌មានដដែល អោយដឹងថា នៅដើមខែនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានលុបចោល សំណើររបស់រដ្ឋាភិបាលក្រុង សេអ៊ូល អោយមានការជួបជុំគ្នា សាជាថ្មីម្តងទៀត របស់ បងប្អូនជនជាតិ កូរ៉េដែលរស់នៅបែកប្រទេសគ្នា ចាប់តាំងពីពេលមានសង្គ្រាម កាលពីអតីតកាល ដោយ សំអាងហេតុផលអោយដឹងថា បរិយាកាស នាខណៈនេះ ពិតជាមិនអំណោយផលនោះទេ ពីព្រោះថា សមយុទ្ធយោធា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ិនហួរ