CamNews

អាគារចិត្តឫស្យា សន្ធប់លើធរណី សម្លាប់មនុស្ស ២៤ នាក់ មិនខ្ចីតថ្លៃ

ព័ត៌មានអន្តរជាតិ ​ ៖​ ​   បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​   ដែលទើបតែបាន
ចេញផ្សាយនាវេលាព្រឹកនេះ   បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ២៤ នាក់
ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការរលំបាក់អាគារមួយកន្លែង
នៅក្នុងប្រទេសអេហ្ស៊ីប។

លើសពីនេះទៅទៀត  ប្រភពដដែលបានបន្ថែមថា  អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​នៃ​ប៉ូលិស​​អេហ្ស៊ីប​​
រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​​២៤​​នាក់ ​ស្លាប់​ហើយ​​ជា​ច្រើន​​​​​នាក់​ត្រូវ​​របួស​ ក្នុង​​ការ​បាក់​​អគារ​
មួយ​​​កាល​ពី​ព្រឹក​ថ្ងៃទី​​១៦ មករា ​នៅ​ភាគ​កណ្តាល​​ទីក្រុង​​អាឡិច​សាន់​​ឌ្រី​របស់​អេហ្ស៊ីប ។

គួររំឭកផងដែរថា ​ពួក​អ្នក​ជួយ​សង្គ្រោះ​​ខិត​ខំ​កាយ​គំនរ​​បាក់​បែក​​​​នៃ​អគារ​​​ស្នាក់​នៅ ​នោះ​​តាម​រក
​អ្នក​ដែល​អាច​​នៅ​រស់​រាន​មាន​ជីវិត​​ និង​សាក​សព​មនុស្ស​ ។​ការ​ស៊ើប​អង្កេត​​​មួយ​ត្រូវ​បាន​​​បើក​ធ្វើ
​ដើម្បី​​កំណត់​​ពី​មូល​ហេតុ​ នៃ​ការ​បាក់​អគារ​​កម្ពស់​​៥​ជាន់​មួយនេះ ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ dnaindia