ជ័រប្រទាលកន្ទុយក្រពើ និង ទឹកក្រូឆ្មារ មានអត្ថប្រយោជន៍យ៉ាងល្អប្រសើរបំផុត សំរាប់សម្រស់
ស្បែកនៅលើផ្ទៃមុខ។ វាអាចជួយកាត់បន្ថយ ស្នាមអុជខ្មៅ និង ស្នាមជាំនៅលើផ្ទៃមុខរបស់អ្នក
ហើយ វាក៏អាចជួយព្យាបាលកំចាត់មុននិងកំចាត់ស្លាកស្នាមដែលកើតមានដោយសារមុនបាន
ផងដែរ។

មួយវិញទៀត ប្រសិនបើអ្នក ប្រើប្រាស់ជ័រប្រទាលកន្ទុយក្រពើនេះ ទៅលើសក់ វានឹងជួយឱ្យ
សក់របស់អ្នកដុះលូតលាស់បានល្អ រឹងមាំ ការពារសារធាតុប្រេងមិនឱ្យមានហួសកម្រិត កំចាត់
អង្កែ ជំរុញឱ្យសក់ដុះលូតលាស់ឆាប់រហ័ស និង ការពារសក់ជ្រុះ និង ធ្វើឱ្យសក់របស់អ្នករឹងមាំ
ទន់ ភ្លឺរលោង និង មានសុខភាពសក់ល្អ។

គ្រឿងផ្សំធ្វើម៉ាសបិទមុខ៖
-ប្រទាលកន្ទុយក្រពើ ២មែក
-ក្រឆ្មារ មួយចំហៀង
-កូនចានគោម ៣
-កូនកាំបិត ១
-ឧបករណ៍ ឬ ម៉ាស៊ីនក្រឡុក សំរាប់កិន ឬ ក្រឡុកឱ្យម៉ដ្ឋ (ឧបករណ៍ក្រឡុកទឹកផ្លែឈើ)

វិធីផ្សំគ្រឿង៖
១.ប្រើកូនកំាបិត កាត់យក ប្រទាល់កន្ទុយក្រពើ ២មែក
២.បន្ទាប់មក ចិតសំបកចេញ ទុកតែសាច់ ឬ ជ័រប្រទាល់កន្ទុយក្រពើ
៣.រួចហើយ ដាក់សាច់ ឬ ជ័រប្រទាល់កន្ទុយក្រពើនោះ ទុក ក្នុងកូនចាន។
៤.យកក្រូចឆ្មារ មួយចំហៀង មកប្របាច់យកទឹក ដាក់ចូលទៅក្នុង កូនចានមួយទៀត
៥.រួចចាក់សាច់ ឬ ជ័រ ប្រទាល់កន្ទុយក្រពើ ចូលក្នុងម៉ាស៊ីនក្រឡុក
៦.ដាក់ទឹកក្រូចឆ្មារ ចូលក្នុងម៉ាស៊ីនក្រឡុក
៧.ចុងក្រោយ ក្រឡុក វាចូលគ្នា ទុករយៈពេល ១នាទី បន្ទាប់មក ចាក់វាទុកក្នុងកូនចាន។

វិធីព្យាបាល ឬ ប្រើប្រាស់៖

១/ សំរាប់សក់៖ យកទឹកប្រទាល់កន្ទុយក្រពើ និង ទឹកក្រូចឆ្មារ ដែលបានផ្សំរួចខាងលើ
មកលាបនៅលើសក់ និង ស្បែកក្បាល ឱ្យសព្វ ទុករយៈពេល ២០នាទី បន្ទាប់មក លាង
សំអាតទឹកចេញ ជាការស្រេច។

២/ សំរាប់ស្បែកមុខ៖ យកទឹកប្រទាល់កន្ទុយក្រពើ និងទឹកក្រូឆ្មារ ដែលបានផ្សំរួចខាង
លើមកលាបនៅលើស្បែកមុខ និងក ឱ្យសព្វ ទុករយៈពេល ១០ ទៅ ១៥នាទី បន្ទាប់មក
លាងសំអាត ទឹកចេញជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies