CamNews

សំណើច រឿង៖ យល់ចិត្តថ្លើមគ្នាណាស់

កូន៖ ប៉ា! អ្នក​ជិតខាង គេ​ថា ប៉ា​ខ្លាច​ប្រ​ព​ន្ឋ​មែន​ទេ​ប៉ា?
ឳ​ពុក៖ មិនមែន​ទេ​កូន! យើង​រួមរស់​ជាមួយ​គ្នា ដោយ​ការ​យល់ចិត្ត យល់​ថ្លើម​ទេតើ!
កូន៖ មាន​ន័យ​ថា ប៉ា​មិន​ខ្លាច​ប្រ​ព​ន្ឋ​ទេ?
ឳ​ពុក៖ កូន​ប៉ា!... ដូច​ប៉ា​និយាយ​អឹ​ចឹ​ង គឺ​យើង​រួមរស់​ជាមួយ​គ្នា ដោយ​ភាព​យល់​ចិត្តថ្លើម​គ្នា ។​
កូន៖ អឹ​ចឹ​ង​មាន​ន័យ​ថា អ្នក​ជិតខាង​កុហក​កូន!

ឳ​ពុក៖ កុំទៅ​ចា​ប៉​អារម្មណ៍​គេ​ធ្វើ​អ្វី​កូន !
កូន៖ ចុះ​ម៉ាក់​ខ្លាច​ប៉ា​ទេ?
ឳ​ពុក៖ ចង្រៃ​វាយ​ក៏! ដូរ​សាច់​រឿង​និយាយ​ទៅ! ប៉ា​ប្រាប់​ហើយ​ថា​ក្រុម​គ្រួសារ យើង​រួមរស់
​ជាមួយ​គ្នា ដោយ​ការ​យល់​ចិត្តថ្លើម​គ្នា ។​
កូន៖ ចុះ​ម៉េច​ក៏​អ្នក​ជិតខាង​ថា ម៉ាក់​កាច​ម្ល៉េះ?
ឳ​ពុក៖ កូន​អើយ​កូន! ទៅ​ស្តាប់​អី​សម្តី​គេ​និយាយ​នោះ ប៉ា​ម៉ាក់​និយាយ​គ្នា​ដោយ​ការ​យល់
​ចិត្តថ្លើម​គ្នា​ទាំងអស់​ហ្នឹង ។​
ភ្លាម​នោះ សំឡេង​ពី​បន្ទប់​បាយ លាន់លឺ​ឡើង៖
ម្តាយ​៖ អា​កញ្ចាស់! នៅ​ធ្វើ​អីហ្នឹង​អ្ហះ ! ម៉េច​មិនឆាប់​យក​ខោអាវ​ទៅ​ត្រាំ​ទៅ ហើយ​កុំ​ភ្លេច​
បោក​ហាល​ផង​ណា ប្រយ័ត្ន​វែក​ឆា​ឡើង​ក្បាល ...​។​
ឳ​ពុក៖ បាទ​អូន!
កូន៖ ប៉ា​អ្ហា បែប​នេះ មាន​ន័យ​ថា ការ​យល់ចិត្ត​មែន​ទេ​ប៉ា?
ឳ​ពុក៖ !??

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke