បើទោះជាយកឈ្នះលើ Stoke City ៣ ទល់នឹង ០ នៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ ២០១៣ ប៉ុន្ដែ
ក្រុមជើងឯក Man City នៅតែមិនទាន់មានអារម្មណ៍ល្អបំផុតនៅឡើយ។

មូលហេតុដំបូងគឺ របួសរបស់ Sergio Aguero។ កីឡាករខ្សែប្រយុទ្ធ ដែលមានតម្លៃខ្លួន ៣៨
លាន ផោនរូបនេះ ត្រូវចាកចេញពីព្រលានបាល់ទាត់មិនយូរប៉ុន្មាន បន្ទាប់ពីបានសុតបញ្ជូលទី
ចុងក្រោយនៃការប្រកួត។

Man City យកឈ្នះលើ Stoke City តែត្រូវចាញ់ Man Utd ៧ពិន្ទុ

បញ្ហានេះបានកើតឡើងចំពេលដ៏សំខាន់នៃរដូវកាលប្រកួត ទន្ទឹមនឹងនេះ ការដែល កីឡាករពីរ
នាក់បងប្អូន ត្រកូល Toure ក៏មិនអាចបម្រើក្រុមបាល់ទាត់។ Kolo Toure និង Yaya Toure
ត្រូវ ត្រឡប់មកយកចិត្តទុកដាក់លើក្រុមបាត់ទាត់ Ivory Coast ប្រកួតដណ្ដើមជើងឯកបណ្ដា
ប្រទេសអាហ្វ្រិក ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៦សប្ដាហ៍។

Aguero គឺជាកីឡាករដែលបានរកគ្រាប់បាល់ច្រើនបំផុត ជូន Man City នៅរដូវកាលនេះ

ជាក់ស្ដែង ជ័យជំនះកាលពីម្សិលមិញ Man City ត្រូវចាញ់ ៧ពិន្ទុ ធៀបនឹង ក្រុម Man Utd
ដែលបានឈ្នះគូប្រកួត ៤ ទល់នឹង ០ នៅព្រលាន របស់ Wigan ។ បែបនេះទើបមានគេ
និយាយថា “Man City ឈ្នះតែមិនទាន់មានអារម្មណ៍ល្អបំផុតនៅឡើយ”។ ប៉ុន្ដែយ៉ាងណាក៏
ដោយ ពួកគេក៏បានសុតបញ្ចូលទីចំនួន ៧គ្រាប់ បន្ទាប់ពីការប្រកួតចំនួន ២លើកកង្លងមក
ហើយការតស៊ូរបស់កីឡាករក្រុមនេះ ក៏ពិតជាគួរឱ្យសរសើរ។

ដោយ ៖ សីហា
ប្រភព ៖ VE