ព័ត៌មានអន្តរជាតិ ៖ បណ្តាស្រ្តី មួយចំនួន មកពីក្រុមជន អន្តោប្រវេសន៍ ស្វែងរកសិទ្ធជ្រកកោន នៃជនជាតិដើមភាគតិច ពីប្រទេសមីយ៉ាន់ម៉ា ជនជាតិ Rohingya ដែល ធ្លាប់តែបង្ហាញវត្តមាន និងកំពុងតែ មានវត្តមាននៅជុំរុំបណ្តោះអាសន្នខុសច្បាប់ តាម ព្រំប្រទល់ ដែន ប្រទេស ថៃ និង ម៉ាឡេស៊ី នោះពួក គេទាំងអស់គ្នាដែលជាស្រ្តី គឺជា មុខ សញ្ញាចម្បង ក្នុងការ តាមចាប់រំលោភបូកពីសំណាក់ក្រុមជនអន្ធ ពាលរកស៊ីជួញដូរមនុស្ស ខុសច្បាប់ ដែល បានចាប់បង្ខាំងគេទុក តួយ៉ាង ស្រ្តី ២ នាក់ ហើយ ពរពោះ ដោយឧក្រិដ្ឋកម្ម ជាន់ឈ្លឺមួយនេះ នៅ តាម ព្រំប្រទល់ដែន នេះបើយោងតាមការដកស្រង់សម្រង់អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ម៉ាឡេស៊ី ។

កិច្ចសម្ភាសន៍ដោយផ្ទាល់ ជាមួយ នឹង ជនជាតិ Rohingya មានឱកាសរស់រាន ពីជុំរុំបណ្តោះអាសន្ន ខុសច្បាប់នៅតាមព្រំប្រទល់ដែន ប្រទេស ទាំងពីរ ( ថៃ-ម៉ាឡេស៊ី) នាង Nur Khaidha Abdul Shukur អោយដឹងថា ស្រីក្មេងៗ និងស្អាតៗ មួយចំនួន ត្រូវ បានគេនាំខ្លួនចេញពីជុំរុំក្នុងព្រៃ នៅតំបន់ Pada - ng Besar ប្រទេសថៃ ។ សាក្សីរស់មា្នក់នេះ ធ្លាប់មានវត្តមាន នៅជុំរុំខាងលើ កាលពី ១ ឆ្នាំមុន ខណៈបានផ្តល់ជាកិច្ចសម្ភាសន៍ នៅ ថ្ងៃច័ន្ទ នេះ ។ " ជារៀងរាល់ យប់ ស្រីស្អាតៗ និង វ័យក្មេង ជនជាតិ Rohingya ត្រូវបាននាំខ្លួនចេញពីជុំរុំឃុុំខ្លួនបណ្តោះអាសន្ន ខាងលើដោយក្រុមឆ្មាំរកស៊ីជួយដូរមនុស្ស ខុសច្បាប់ ដែលជាអ្នក បង្ខាំងទុកពួកគេនៅជុំរុំខាងលើ ខណៈបណ្តា ស្រ្តីនាំខ្លួនចេញពីទីកន្លែងឃុំខ្លួន សុទ្ធតែទទួលរងនូវការរំលោភបំពានផ្លូវភេទ រំលោភបូក រហូតដល់មាន គភ៌ ដល់ទៅ ២ នាក់ថែមទៀត ផង " ។ ដោយឡែក ស្វាមី សាក្សីរស់ម្នាក់នេះ លោក Nurul Amin Nobi Hussein ក៏បានបន្តអោយដឹង ថា ៖ ក៏មានករណីដូចគ្នានេះដែរ នៅខាង ព្រំប្រទល់ដែន ប្រទេស ម៉ាឡេស៊ី ។

គួរបញ្ជាក់ថា របកគំហើញ កាលពីអំឡុងខែមុន កន្លងទៅនេះ ស្តីពីបណ្តាផ្នូរជាច្រើនរកឃើញដំបូងនៅ ប្រទេសថៃ និងបន្ទាប់ នៅក្នុងប្រទេសម៉ាឡេស៊ី នោះ បានធ្វើអោយប្រជាជាតិ អាស៊ីភាគអាគ្នេយ៍ មាន ការតក់ស្លុត និងរន្ធត់ ក៏ដូចជា ស្អប់ខ្ពើមជាខ្លាំង នូវទង្វើ ប្រឆាំងមនុស្សជាតិ មួយនេះ តួយ៉ាង ជុំរុំខុស ច្បាប់ ៧ កន្លែងត្រូវបានរកឃើញ នៅក្នុងប្រទេសថៃ ដើមខែ ឧសភា ខណៈ រកឃើញ សពខ្មោចសរុប ៣៣ នាក់ ។ ក្នុងរយៈពេលដ៏ខ្លី ពេលចុងខែ ឧសភា នៅឯភាគី ប្រទេស ម៉ាឡេស៊ី ឯណោះវិញ ប៉ូលីស ប្រទេសម៉ាឡេស៊ី ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ពួកគេបានរកឃើញ ជុំរុុំ ខុ សច្បាប់ ២៨ កន្លែង មានផ្នូរខ្មោច ដល់ទៅ ១៣៩ កន្លែង ខណៈសពខ្មោច កំពុងតែ គាស់កកាយឡើង ជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា បណ្តាជុំរុំខុសច្បាប់បណ្តោះអាសន្នទាំងនោះ ទាំងនៅព្រំប្រទល់ដែន ប្រទេស ថៃ និង ម៉ា ឡេស៊ីនោះ ត្រូវបានប្រើប្រាស់ ដោយក្រុមជួញដូរមនុស្សខុសច្បាប់ កេងប្រវ័ញផលចំណេញពីក្រុមជន ជាតិភាគតិច Rohingya ដែលបានភៀសខ្លួនចេញពី ដីប្រទេស មីយ៉ាន់ម៉ា ទីកន្លែងដែល រងនូវទុក្ខទោ ម្នេញ ទៅស្វែងរកសិទ្ធជ្រកកោន នៅតាមបណ្តាប្រទេសដទៃ នៅក្នុងតំបន់ តាមរយៈការភៀសខ្លួនទាំង ផ្លូវគោក និងផ្លូវទឹក ដ៏ប្រឈមជាទីបំផុត ៕

- អាន ៖ រកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង ៣០ ផ្នូរ មិនដឹងសពខ្មោច ជាអ្នកណា ស្លាប់ដោយរបៀបណា នៅឡើយ

- អាន ៖ រាប់ពាន់នាក់ ជួយសង្គ្រោះ ពីការរសាត់អណ្តែត លើសមុទ្រ គឺជាជនរងគ្រោះ ជួយដូរមនុស្ស ខុសច្បាប់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន និង theglobeandmail