កូរ៉េ៖ តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូង នាង Yoona (SNSD) និងនាង Park Shin Hye បានបង្ហាញវត្តមានរួមគ្នា ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ ម៉ាកល្បីល្បាញមួយ ជាមួយតារាល្បីៗជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។ ក្នុងនោះ នាង YoonA (SNSD) និងនាង Park Shin Hye ស្លៀកពាក់រ៉ូបខ្លី បញ្ចេញគល់ភ្លៅព្រមគ្នា ដែលធ្វើឲ្យទស្សនិកជន និងអ្នកចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លំាង ។ នេះបើតាមការចេញផ្សាយ ពីគេហទំព័របរទេស នៅថ្ងៃអង្គារ ទី ៥ ខែឧសភា ឆ្នាំ២០១៥។

នៅល្ងាចថ្ងៃទី៤ ខែឧសភា កន្លងទៅ នាង YoonA ជាសមាជិកក្រុម SNSD និង Park Shin Hye បានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ ម៉ាកល្បីល្បាញមួយ ហើយវត្តមានអ្នកទាំង២នាក់ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើល ចំពោះការស្លៀក ពាក់រ៉ូបខ្លី បញ្ចេញគល់ភ្លៅ ដ៏សិចស៊ីព្រមគ្នា ដូចជាការណាត់គ្នាទៀតផង ។ ក្រៅពីតារាស្រីទាំងពីរ ដ៏ស្រស់ស្អាត ក្នុងនោះក៏មានការ ចូលរួមពីតារាចម្រៀងល្បី ជាច្រើនរូបទៀត។

អ្វីដែលធ្វើឲ្យ នាង YoonA ទទួលបានការលេចធ្លោ និងភ្ញាក់ផ្អើលជាងគេ ក្នុងព្រឹត្តិការណ៍នេះ ដោយសារតែអាវនាងស្តើង បញ្ចេញអាវទ្រនាប់ពណ៌ខ្មៅ ក្លាយជាចំណុចសិចស៊ីបំផុត សម្រាប់រូបនាង។ ទន្ទឹមនឹងនោះ ដោយមានការតុបតែងម៉ូដសក់ និងសម្លៀកបំពាក់ ដែលជាការចនាម៉ូដ ដូចនាង Park Shin Hye ដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល