ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ ជនជាតិរុស្ស៊ីម្នាក់ ត្រូវបានគេផាក ពិន័យ ក្នុងទឹកប្រាក់ចំនួន ២០.០០០អ៊ឺរ៉ូ ដែលស្មើនឹង ២៥.០០០ដុល្លារពីបទដាប់អក្សរKនៅលើជញ្ជាំង ប្រាសាទបុរាណ Colosseum ។

សារព័ត៌មាន IB time ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ ជនជាតិរុស្ស៊ីវ័យ៤២ឆ្នាំរូបនេះ ត្រូវបានតុលាការកាត់ទោស ដោយផាកពិន័យ និងព្យួរទោសរយៈ ពេល ៤ឆ្នាំ បន្ទាប់ពីលោកបានប្រើប្រាស់ ឧបករណ៍សម្រាប់ដាប់ថ្ម ចារអក្សរ K ដែលមានកម្ពស់ ប្រមាណ ២៥សង់ទីម៉ែត្រ ។

សូម បញ្ជាក់ ថា ប្រាសាទ Colosseum ជាអគារបុរាណដ៏អស្ចារ្យមួយនៅលើពិភពលោក ដែលសាង សង់ ឡើងក្នុងសម័យចក្រភពរ៉ូម៉ាំង មានកម្ពស់៤៨,៥ម៉ែត្រ និងជាទីកន្លែងទេសចរណ៍ ដ៏ពេញនិយម ក្នុងពេលបច្ចុប្បន្ន ដោយទទួលភ្ញៀវទេសចរ រហូតជាង៦លាននាក់ក្នុងមួយឆ្នាំៗ ៕

ប្រភព ៖ ដើមអម្ពិល ដេលីម៉ែល ហ្វក់ញូវ អាយប៊ីថាម