CamNews

បុរស​ចំណាស់​ម្នាក់​ត្រូវ​ចោរប្លន់ យកម៉ូតូ និងវាយឱ្យសន្លប់

បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ ឃើញ​ដេកសន្លប់​និងរង​របួស​ធ្ងន់ធ្ងរ​ នៅ​តាម​បណ្ដោយ
​ផ្លូវលំ​ក្នុង​ក្រុម​១​ ភូមិ​-​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​រាជធានីភ្នំពេញ ដោយសារត្រូវចោរវាយ
ប្លន់យកម៉ូតូ។

កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១២ កន្លងទៅ នៅត្រង់ចំណុចកើត
ហេតុខាងលើ មានបុរសម្នាក់ត្រូវបានប្រជាជនប្រទះឃើញដេកសន្លប់ និងមានរបួសយ៉ាងធ្ងន់
ហើយ​ត្រូវ​រថយន្ដ​ដឹក​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​។

ក្រោយ​ពេល​ដឹងខ្លួន​ បុរស​នោះ​និយាយ​ថា​បាត់​កាបូប​លុយ​ ទូរស័ព្ទ​ និង​ម៉ូតូ​ ដូច្នេះជាំជំហាន
ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជា​ករណី​ចោរវាយ​ប្លន់​យក​ម៉ូតូ​ និងទ្រព្យសម្បត្តិ៕

ដោយ ៖ សីហា
ប្រភព ៖ NW