CamNews

លេចចេញនូវព័ត៌មាន ស្តីពីគម្រោងសម្ងាត់ របស់ក្រុមហ៊ុន Nokia

Nokia ធ្លាប់មានបំណង ធ្វើការរចនាម៉ូត interface អ្នកប្រើ Android ដោយឡែក នៅលើឧបករណ៍ Asha ថ្មីមួយ។ តាមរយះ "គម្រោង N", Nokia បានរៀបចំផែនការបង្កើត និងអភិវឌ្ឍ ស៊េរីទូរស័ព្ទ Android ក្រោមស្លាកយីហោ Asha ។ "គម្រោង N" នេះត្រូវបានផ្តល់ឲ្យ Egil Kvaleberg និងមិត្តៗ រួមការងាររបស់លោក។ Peter Skillman នឹងទទួលភារកិច្ចលើ interface អ្នកប្រើប្រាស់។ នេះគឺជា ក្រុមមួយដែលធ្លាប់ទទួលភារកិច្ចអភិវឌ្ឍ និងពិនិត្យអង្កេត Asha 501។

បន្ទាប់ពីបង្កើតបានហើយ ក្រុមនេះនឹងធ្វើការងារជាមួយនឹងឧបករណ៍ថ្មីមួយរបស់ស៊េរី Asha, ហើយ Nokia ចាប់ផ្តើមនឹកគិតដល់ ការជ្រើសរើសនូវប្រព័ន្ធប្រតិបត្តិការ ដ៏សក្តិសមមួយដល់វា។  Android គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងមួយចំនួនទៀត ដែលត្រូវបានដាក់ចេញមក។ ជាក់ស្តែង ក្រុមហ៊ុននេះ បានបោះបង់ចោលនូវឱកាសប្រើប្រាស់ Android ជាមួយនឹង interface អ្នកប្រើប្រាស់ Swipe នៅឆ្នាំ២០១២។

ព័ត៌មានស្តីពី Nokia Normandy នៅតែទទួលបានការចាប់អារម្មណ៍ ក្នុងពិភពបច្ចេកវិទ្យា       (រូបភាព៖ @evleaks)

រូបភាពមួយចំនួននៃ Nokia Normandy ដែលត្រូវបានគេចាត់ទុកថាជាឧបករណ៍ Android ដំបូងគេ របស់ Nokia ត្រូវបានលេចចេញចចាមអារាម ជាបន្តបន្ទាប់។ ព័ត៌មានចចាមអារាមជាច្រើន បាន ឲ្យដឹងថា ទូរស័ព្ទនេះ នឹងមានបំពាក់នូវអេក្រង់ទំហំ 4 inch ប្រើស៊ីមពីរ 2 SIM។

អ្នកជំនាញវិភាគបានឲ្យដឹងថា គឺដោយសារតែកិច្ចព្រមព្រៀង នៃការទិញលក់របស់ Microsoft និង Nokia បានធ្វើឲ្យរាំងស្ទះដំណើរការអភិវឌ្ឍ និងការបង្ហាញខ្លួនរបស់ Normandy។ ជាក់ស្តែង ប្រភព ជាច្រើនបានបញ្ជាក់ថា Nokia នឹងនៅតែបង្ហាញខ្លួន ឧបករណ៍នេះ បើទោះជាវានឹងមានផល ប៉ះពាល់ ដល់ការទិញលក់ជាមួយ Microsoft ក៏ដោយ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing