ភ្នំពេញៈ បន្ទាប់ពី វ៉ាឌី ភាលីង បានបង្ហាញសញ្ញាវិលត្រឡប់ មកផ្តើមអាជីព ជាតារាចម្រៀង សារជាថ្មី គេសង្កេតឃើញថា តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាព និងមានទីផ្សារការងារ មិនចាញ់តារាចម្រៀងដទៃទៀតនោះទេ ដោយគ្រាន់តែនាង វិលមករកឆ្នាំងចាស់ភ្លាម នាងក៏ បានបង្ហាញវត្តមាន ក្លាយជាតារាចម្រៀង ជ្រក ក្រោមដំបូល ផលិតកម្ម Diamond Music ។

តារាចម្រៀងដាក់ចិត្តដាក់កាយ បោះជំហានចូលប្រឡូកសិល្បៈ ជាលើកទី២ កញ្ញា វ៉ាឌី ភាលីង បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលស្ងាត់ៗ ស្រាប់តែនាងបង្ហាញវត្តមាន ជាមួយ បទចម្រៀងមួយចំនួន នៅក្នុងផលិតកម្ម Diamond Music វាយលុកទីផ្សារ ដើម្បីស្រវ៉ាប្រជាប្រិយភាព ។

នៅក្នុងផលិតកម្មថ្មីនោះ តារាចម្រៀង ភាលីង ត្រូវបានខាងផលិតកម្មត្រៀមបទចម្រៀង ឲ្យជា ច្រើនបទ នឹងគ្រោងចេញលក់នៅក្នុង ពេលឆាប់ៗខាងមុខនេះ។ នៅក្នុងចំណោមបទ ចម្រៀង ទាំងអស់ មានទាំងបទចម្រៀងច្រៀងទោល និងឆ្លងឆ្លើយ ហើយបទចម្រៀង ដែលទាក់ទាញ ការចាប់អារម្មណ៍ច្រើនជាងគេ គឺបទ "ភ្នែកយំដូចគ្នា" ជាការបកស្រាយ របស់នាង រួមជាមួយ លោក ទេព អាណាក់ ។

បើទោះជាយ៉ាងណា LookingTODAY មិនទាន់អាចទាក់ទង ទៅតារាស្រីច្រមុះស្រួច សម្បុរស កញ្ញា វ៉ាឌី ភាលីង ដើម្បីសាកសួរព័ត៌មានបន្ថែមបានទេ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល