CamNews

យឿន រឿន បុរសឆ្អឹងដែក ស្បែកស្ពាន់ ប្រចាំស្រុកខ្មែរ

នៅ​ក្នុង​រឿង​ព្រេង​និទាន​ខ្មែរ មាណព ឬ​មាណវី​មួយ​ចំនួន​បាន​ស្វែង​រក​កន្លែង​ក្រេប​ជញ្ជក់​មន្ត​វិជ្ជា
ការ និង​សិល្ប៍​សាស្ត្រ មុន​នឹង​វិល​ត្រឡប់​មក​ស្រុក​កំណើត ឬ​ចូល​បម្រើ​ការ​ចិញ្ចឹម​ជីវិត។​យុទ្ធ​
សិល្ប៍​បំបាំង​ខ្លួន ប្រែ​កាឡា កាប់​មិន​មុត​ដុត​មិន​ឆេះ និង​ឆ្អឹង​ដែក​ស្បែក​ស្ពាន់ តែង​តែ​ត្រូវ​បាន​តំ
ណាល​តៗ​គ្នា​មក។

បច្ចុប្បន្ន​លោក​ យឿន រឿន គឺជា​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​សម្ដែង​មន្ត​វិជ្ជាការ​នេះ​បាន។
ស្ថិត​ក្នុង​វ័យ​៥៣​ឆ្នាំ លោក​បាន​រៀបការ​នឹង​ភរិយា​ឈ្មោះ យឹម នឿន ​អាយុ​ ៥២ ​ឆ្នាំដោយ​មាន​
កូន​ ១៣ ​នាក់ជា​ចំណង​ដៃ​ផង​ដែរ។ គ្រួសារ​នេះ​រស់​នៅ​ភូមិ​ វាល​ថ្មី​ ឃុំ​ភ្នំ​បាទ ស្រុក​ពញា​ឮ ​ខេត្ត​
កណ្តាល (ខាង​ត្បូង​ភ្នំ​ឧដុង្គ​៣០០​ម៉ែត្រ)។ គេ​ឃើញ​នៅ​លើ​ដង​ខ្លួន​របស់​លោក យឿន រឿន មាន​
គូរ​សាក់​ដែលមាន​ឆ្លាក់​អក្សរ​ជា​ភាសា​បាលី ឬ សំស្រ្កឹត​នៅ​បរិវេណ​ស្មា​របស់​គាត់។

ការ​សម្តែង​នូវ​យុទ្ធសិល្ប៍ របស់​លោក​នា​ពេល​នេះ​គឺ​ការ​យក​ចន្លុះ​ភ្លើង​ដែល​ឆេះ​ក្ដៅ​រោលរាល​
មក​ត្រដុស​នឹង​រាង​កាយ​គាត់ ប៉ុន្តែ​គាត់​នៅ​តែ​អាច​រក្សា​ស្នាម​ញញឹម ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហាក់​មាន​
អារម្មណ៍​ថា វា​ជា​អណ្តាត​ដ៏​ត្រជាក់​ស្រេប​ទៅ​វិញ។

លោក យឿន រឿន បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​ទទួល​អារម្មណ៍​ថា​ក្តៅ​អ្វី​ឡើយ ព្រោះ​ស្បែក​ខ្ញុំ​ស៊ាំ​ទៅ​
ហើយ ខ្ញុំ​ដូច្នេះ​វា​មិន​មាន​បង្ក​ការ​ឆេះ​រលាក​ដល់​រូប​ខ្ញុំ​ឡើយ»។

បន្ត​ ទៀត លោក​ក៏​បាន​បង្ហាញ​នូវ​ស្នៀត​លេប​អណ្តាត​ភ្លើង​ចូល​តាម​មាត់​ ដែល​លោក​បាន​ហៅ​
ស្នៀត​ថា «យុទ្ធសាស្រ្ត​ក្រុង​សំរឹទ្ធ»។ លោក ​យឿន រឿន បាន​ប្រាប់​ថា លោក​បាន​រៀន​វិជ្ជាការ​
១០ ​ឆ្នាំ​មក​ហើយ​ពី​លោក​គ្រូ ឈ្មោះ​ ស៊ុន ដែល​ល្បី​នៅ​ខេត្ត​បាត់ដំបង។ ក្រៅពី​វិជ្ជា​កាប់​មិន​មុត​
ដុត​មិន​ឆេះ​ លោក​ក៏​អាច​ដើរ​លើ​ខ្សែ​ពួ ដេក​លើ​ក្ដារ​ដែក​គោល ​កាត់​ក និង​វះ​ពោះ​​ស្រាវ​យក​ពោះ​
វៀន​ជាដើម។

គ្រាន់​តែ និយាយ​ភ្លាម លោក​ក៏​យក​កំបិត​ប៉័ងតោ​ទៅ​កាប់​ជ្រុញ ឬ​ឫស្សី​ដើម្បី បង្ហាញពី​ភាព​មុត​
របស់​កាំបិត រួច​លោក​ក៏​ចាប់​ដង​កាំបិត​កាប់​កំភួន​ដៃ​ ហើយ​អារ​ទៅ​មុខ​ទៅ​ក្រោយ​គួរ​ឲ្យ​ព្រឺស្ញើប។
លោក​បន្ថែម​ថា៖ «ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ឡើយ​ ព្រោះ​ខ្ញុំ​ចេះ​វិជ្ជា​ឆ្អឹង​ដែក ​និង​ស្បែក​ស្ពាន់ទើប​វា​មិនធ្វើ​
ឲ្យ​ខ្ញុំ​របួស​»។ ប៉ុន្តែ​បច្ចុប្បន្ន ស្នៀត​សិល្ប៍សាស្រ្ត​មិន​ត្រូវ​បាន​លោក យឿន រឿន សម្ដែង​បាន​ទាំង
​អស់​នោះ​ទេ ក្រោយ​ពី​លោក​បាន​បាត់បង់​ឧបករណ៍​សម្ដែង​របស់​ខ្លួន​ក្នុង​ឧប្បត្តិហេតុ អគ្គិភ័យ​ឆាប
​ឆេះ​ផ្ទះ​កាល​ពី​៥​ឆ្នាំ​មុន​អស់​រលីង​ទៅ​ហើយ។

លោក​ក៏ ប្រាប់​ដែរ​ថា​ពេល​នេះ​លោក​នៅ​អាច​សម្តែង​បាន​តែ​ពី​រ ឬ​បី​វិជ្ជា​ទេ ​ដូចជា ស៊ី​ភ្លើង យក​
ភ្លើង​ដុត​ខ្លួន យក​កាំបិត​កាប់​នឹង​ដៃ លាក់​កូន​ឃ្លី​ជាដើម។ ដោយ​ឡែក​វិជ្ជា​ធំៗ​ដែល​លោក​តា​យឿន
រឿន លើក​ឡើង​ខាង​លើ​ដូច​ជា​កាត់​ក វះ​ពោះវៀន​ស្រាវ​យក​មក​ក្រៅ​ជា​ដើម​នោះ លោក​មិន​អាច​
លេង​បាន​ទៀត​ទេ​ដោយ​លោក​និយាយ​ថា ​ពេល​នេះ​លោក​មិន​មាន​ឧបករណ៍​ពិសេស។

លោក យឿន ​រឿន​ ប្រាប់​ថា៖ «ប្រសិន​ជា​មិន​មាន​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទេ ខ្ញុំ​ពិត​ជា​សម្តែង​នូវ​
ស្នៀតពិសេសៗ​បន្ត​ទៀត​ជា​មិន​ខាន​ឡើយ»។ ទោះ​ ជា​យ៉ាង​ណាជឿថា​ វិជ្ជា​នេះ​មិន​សាប​សូន្យ​
ពី​ត្រកូល​របស់​គាត់​ទេ ដោយ ក្នុង​ចំណោម​កូនៗ​ចំនួន​១៣​នាក់ មាន​កូន​២-៣​នាក់​ ដែល​កំពុង​តែ​
ហាត់​រៀន​វិជ្ជាការ​ទាំង​នេះ។ ​ក្នុង​នោះ​មាន​កូន​ប្រុស​ច្បង​របស់​លោក​ក៏​បាន​ចេះ​ចាំ​ស្ទើរ​គ្រប់​វិជ្ជា
ហើយ​ដែរ។ លោក​សង្ឃឹម​ថា ​គ្រួសារ​របស់​លោក​នឹង​អាច​ប្រមែ​ប្រមូល​ថវិកា​ទិញ​សម្ភារ​យក​មក​
សម្តែង ផង​ដែរ។

លោក យឿន រឿន បាន​អះអាង​ទៀត​ថា៖ «សម្ភារ​ទាំង​នោះ​បើ​ទិញ​បាន​ស្មើ​នឹង​របស់​ខ្ញុំ​ដែល​ត្រូវ​
ភ្លើង​ឆេះ​ អស់​នោះ ពួក​ខ្ញុំ​នឹង​អាច​សម្តែង​បាន​គ្រប់​ស្នៀត​ដូច​ដើម​វិញ​ទាំងអស់»។ លោក បាន​ឲ្យ​ដឹង
​ថា សម្ភារ​សម្តែង​របស់​លោក​មាន​លក់​តែ​នៅ​ឯ​ប្រទេស​វៀតណាម​ទេ ​សូម្បី​តែ​ប្រភេទ​គ្រាប់​ឪឡឹក​
ដែល​លោក​យក​មក​បាច​ព្រាត​ឲ្យ​ក្លាយ​ជា​អាហារ ឬ​វត្ថុ​ផ្សេងៗ​នោះ ក៏​មាន​លក់​តែ​នៅ​ប្រទេស​វៀត
ណាម​ដែរ៕

ប្រភពពី៖ Postkhmer