ថ្ងៃនេះក្រុមហ៊ុន Nokiaបានប្រកាសអំពីសមិទ្ធផលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តលក់
របស់ខ្លួនគឺ មកទល់នឹងបច្ចុប្បន្ននេះ ទូរស័ព្ទដៃទូទៅប្រភេទS40បានត្រូវលក់ចេញជូនទៅ
អតិថិជនរបស់ខ្លួនចំនួន១.៥០០.០០០.០០០(មួយពាន់ប្រាំរយលាន) គ្រឿងហើយ។
លោកស្រី Mary McDowell នាយកប្រតិបត្តិរងទទួលបន្ទុកទូរស័ព្ទដៃទូទៅ
ទូរស័ព្ទ Nokiaប្រភេទ S40ទីមួយពាន់ប្រាំរយលានគ្រឿងនោះ មានម៉ូដែល Nokia Asha 303
ហើយត្រូវបានលក់ចេញពីហាងលក់ទស្សនាវដ្តីមួយនៅក្នុងទីក្រុងសៅប៉ូឡូ ជូនទៅអតិថិជន
ស្រ្តីសញ្ជាតិប្រេស៊ីលម្នាក់ឈ្មោះ Mayara Rodrigues អាយុ ២១ ឆ្នាំ ដែលនិយមទាក់ទងជា
មួយមិត្តភក្តិ និងសមាជិកគ្រួសារតាមរយៈបណ្តាញ សង្គម។
ទូរស័ព្ទ Nokia Asha 303 ជាទូរស័ព្ទស៊េរីថ្មី មានទាំង Touch screenនិងប៊ូតុង QWERTY។ ជាមួយនឹងអង្គគណនាទំហំ1GHZ,Nokia Asha 303ត្រូវបានផលិតឡើងយ៉ាងសំរិតសំរាំង
សំរាប់បំពេញតំរូវការឆែកអ៊ិនធឺណិត, តភ្ជាប់បណ្តាញសង្គម, និងលេងហ្គេម ហើយវាថែម
ទាំងមានហ្គែម Angry BirdLight ភ្ជាប់មកជាមួយស្រាប់ទៀតផង។
សូមបញ្ជាក់ថា ទូរស័ព្ទដៃទូទៅប្រភេទ S40 ដំបូងបង្អស់របស់ Nokiaគឺ Nokia 7110។ វាត្រូវ
បានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយចាប់តាំងពីពេលនោះមក ទូរស័ព្ទសែស្រឡាយ
S40 មានការវិវឌ្ឍន៍ និងការកែច្នៃគួរឲ្យកត់សំគាល់។
លោកស្រី Mary McDowell នាយកប្រតិបត្តិរងទទួលបន្ទុកទូរស័ព្ទដៃទូទៅនៃក្រុមហ៊ុន Nokia
បានមានប្រសាសន៍ថា ៖ � យើងពិតជាមានមោទភាពនឹងសមិទ្ធផលលក់នៃ Nokia ប្រភេទ
S40 ចំនួន ១.៥០០.០០០.០០០ គ្រឿង ដែលជាតួរលេខមួយដែលសំរេចបានដោយកំរ
បំផុត។ យើងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កលទ្ធភាពឲ្យអតិថិជនថ្មីចំនួន
មួយពាន់លាននាក់ទៀតនៅទូទាំងពិភពលោកអាចតភ្ជាប់ ទៅនឹងបណ្តាញអ៊ិនធឺណិត ដើម្បីជិវិតកាន់តែប្រសើរឡើង�។
ប្រភព៖ Nokia