CamNews

លេចចេញព័ត៌មាន Nokia Tablet បង្ហាញខ្លួននៅចុងខែ កញ្ញា, Lumia SIM ពីរ នៅខែ តុលា, Phablet នៅខែ វិច្ឆិកា

គេហទំព័រ NokiePowerUser ទើបតែទទួលបាននូវព័ត៌មានមួយថា Nokia កំពុងរៀបចំបង្ហាញខ្លួន
បណ្តាផលតិផលថ្មីៗមួយចំនួន ចាប់ពីខែ កញ្ញា រហូតដល់ចុងឆ្នាំនេះ។ អ្នកដែលបានបង្ហើបព័ត៌មាន
ទាំងនេះ បាននិយាយថា គាត់កំពុងមានតារាងបង្ហាញផលិតផលរបស់ក្រុមហ៊ុនហ្វាំងឡង់ ប៉ុន្តែមិន
មានរូបភាពជាក់លាក់ នៃបណ្តាគំរូឧបករណ៍ទាំងនោះទេ។

ក្នុងនោះ "Nokia Tablet" សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត AT&T (អាមេរិច) នឹងត្រូវបានបង្ហាញខ្លួននៅ
ចុងខែ កញ្ញា ខាងមុខនេះ។ នៅមិនទាន់ច្បាស់ថា គំរូ Tablet នេះប្រើ Windows 8.1 ឬ Windows
8.1 RT ទេ ប៉ុន្តែគាត់បាននិយាយថា Windows 8.1 នឹងមានការយកមកប្រើខ្ពស់ជាង ព្រោះ Nokia
មិនជឿជាក់លើ Version RT សំរាប់បណ្តាគំរូឧបករណ៍ប្រើ CPU ARM។

ប្រភពព័ត៌មាន ក៏បានបង្ហើបបន្ថែមថា បណ្តាស្មាតហ្វូន Lumia SIM ពីរ នឹងបង្ហាញខ្លួននៅខែ តុលា
ចំណែក Phablet (smartphone កាត់ tablet) របស់ Nokia នឹងត្រូវបានបង្ហាញណែនាំខ្លួននៅដើម
ខែ វិច្ឆិកា ចុងឆ្នាំនេះ។ មិនទាន់ចប់ត្រឹមនេះ នៅខែធ្នូ Nokia នឹងបន្តបង្ហាញខ្លួនបន្ថែមនូវ ឧបករណ៍
ថ្មីមួយទៀត។

(រូបភាពតំណាង)

ដូច្នេះចាប់ពីខែ កញ្ញា រហូតដល់ដាច់ឆ្នាំ ២០១៣​ នេះ ក្នុងខែនីមួយៗ យើងនឹងបានឃើញ តិចបំផុត
នឹងមានឧបករណ៍ថ្មីមួយពី Nokia ។ ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នា រង់ចាំតាមដានមើលទាំងអស់
គ្នាថា Nokia ពិតជានឹងបង្ហាញខ្លួន នូវផលិតផលថ្មីៗ ចាប់ពីខែ កញ្ញា ខាងមុខនេះមែនដែរឬទេ?
ហើយបើមែន តើពួកវា ជាគំរូ Smartphone, Phablet និង Tablet ណាខ្លះ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE