ភ្នំពេញ៖ កញ្ញា អឿន ល័ក្ខលីតា គឺជាតារាសម្តែង និងពិធីការិនីវ័យក្មេង មានរូបសម្រស់ស្រស់សោភា ដែលកំពុងមាន យីអ៊ុនលេចធ្លោឡើង លើវិថីសិល្បៈ ខណៈប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ របស់នាង ក៏ត្រូវបានមហាជនគាំទ្រច្រើនមិន ចាញ់តារាស្រីវ័យក្មេងស្រករនាងនោះទេ ។

តារាសម្តែង អឿន ល័ក្ខលីតា ក្រោយបណ្តែតខ្លួន ចាប់យកអាជីពការងារសិល្បៈ អស់រយៈពេលច្រើនឆ្នាំ មកនេះត្រូវ បានគេមើលឃើញថា ភាពល្បីល្បាញរបស់នាង ទើបមានការរីកសុះសាយ ក្នុងអំឡុងពេលជាង២ឆ្នាំចុងក្រោយនេះ តែប៉ុណ្ណោះ ។ ប៉ុន្តែស្របពេលដែលកេរ្តិ៍ឈ្មោះ និងការគាំទ្រកំពុងតែមានជាបណ្ដើរៗ ស្រាប់លេចឮដំណឹងអំពីជីវិត ស្នេហាឯកជនផ្ទាល់ខ្លួន មកថា លីតា កំពុងតែមានទំនាក់ទំនង ស្នេហាដ៏ផ្អែមល្ហែម ជាមួយបុរសវ័យក្មេងជាមនុស្ស ក្នុងចង្កោមសិល្បៈដូចគ្នា ។

តាមប្រភពពីមជ្ឈដ្ឋាន ក្នុងសិល្បៈបានបង្ហើបថា កាលពីពេលថ្មីៗនេះ គេតែងបានឃើញ កញ្ញា អឿន ល័ក្ខលីតា បណ្តើរគ្នាជាមួយបុរសរូបសង្ហា វ័យក្មេងម្នាក់ ជាអ្នកសិល្បៈដូចគ្នា។ ចំពោះសកម្មភាព ស្និទ្ធស្នាលល្អូកល្អឺនរវាង ល័ក្ខលីតា និងបុរសម្នាក់នោះ ត្រូវបានប្រភពនិយាយថា ជាការបង្កើតភ្លើងស្នេហាថ្មោងថ្មី ស្ថិតក្នុងដំណាក់កាល នៃការស្វែងយល់ពីចិត្តគ្នា មុនឈានទៅដល់ជីវិត អាពាហ៍ពិពាហ៍ ។

ប្រភពដដែល បាននិយាយបន្តថា ជារឿយៗតារាប្រុសរូបសង្ហា ជាគូស្នេហ៍តារាស្រី អឿន ល័ក្ខលីតា គឺឧស្សាហ៍ មកចាំទទួលយកតារាស្រីរូបនេះ ចេញទៅដើរកំសាន្តលំហែកាយ នៅខាងក្រៅជាញឹកញាប់ ។

ជាពិសេសពួកគេទាំងពីរនាក់ ក៏តែងចូលហាងអាហារ និងកន្លែងសប្បាយៗ ជាមួយគ្នាទៀតផង។ តាមរយៈការ បង្ហាញអត្តចរិកដ៏ស្និទ្ធស្នាលរបស់អ្នកទាំងពីរ នាក់នេះ គេអាចសន្និដ្ឋានថា លីតា កំពុងតែដុតបញ្ឆេះ ភ្លើងស្នេហ៍ ក្រៅឆាកជាមួយ បុរសម្នាក់នោះ ។

ទោះបីជាយ៉ាងនេះក្ដី មហាជននឹងរង់ចាំមើលថា តើទំនាក់ទំនងស្នេហារវាង តារាសម្តែង អឿន ល័ក្ខលីតា ហើយ នឹងបុរសម្នាក់នេះ អាចនឹងឈានទៅដល់ ដំណាក់កាលក្រាបផ្ទឹមរៀបមង្គលការ បានដែរឬយ៉ាងណា? គេហទំព័រ LookingTODAY នៅមិនទាន់ទទួលបាន ការបំភ្លឺពីតារាសម្តែង កញ្ញា អឿន ល័ក្ខលីតា នៅឡើយទេនារសៀល ថ្ងៃទី២៥ខែ កុម្ភៈ ឆ្នាំ២០១៥ ជុំវិញបញ្ហានេះ ។

ក្រោយពីឈានជើងចូលក្នុងវិស័យសិល្បៈមួយរយៈនេះមកតារាសម្តែងនិងពិធីការិនី អឿន ល័ក្ខ លីតា បានព្យាយាម ខិតខំសាងកេរ្តិ៍ឈ្មោះឲ្យមានភាពល្បី ដោយការបញ្ចេញសមត្ថភាព តាមរយៈការសម្តែង ខ្សែភាពយន្តការថតសម្តែង ឈុតកាយវិកាខារ៉ាអូខេ រហូតដល់ មានឱកាសទាញ បានប្រជាប្រិយភាពយ៉ាងច្រើន គួរសមពីទស្សនិកជន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល