CamNews

បាញ់សម្លាប់ប្រពន្ធនិងកូន រួចចេញមុខ មកសារភាព ផ្អើលទាំងវេលាទាបភ្លឺ

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា បានចេញមុខមកសារភាពដល់
ភ្នាក់ងារមានសមត្តកិច្ច  បន្ទាប់ពីបានបាញ់សម្លាប់ភរិយា  និងកូនស្រីរបស់ខ្លួន  នេះបើតាម
ការអោយដឹងពីទំព័រសារព័ត៌មានអន្តរជាតិ worldnewstoday ដែលទើបតែបានចេញផ្សាយ
កាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទ  និងដឹងទោសកំហុសរូបនោះ មានឈ្មោះ
ថា  Dean  Holmes    ស្របពេលដែលភរិយា  ដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះថា
Kristi Holmes វ័យ ៤១ ឆ្នាំ និង កូនស្រីវ័យ ១១ ឆ្នាំរបស់ខ្លួន មានឈ្មោះ Violet Holmes​ ។

លើសពីនេះទៅទៀត   ប្រភពសារព័ត៌មានដដែលបានបន្ថែមថា  ករណីខាងលើនេះ  បាន
កើតឡើងនៅសហរដ្ឋអាមេរិកស្របពេលដែលមូលហេតុដែលបានធ្វើអោយបុរសជាស្វាមី
បានបែកគំនិតឆ្កួតៗក្នុងការបាញ់សម្លាប់ភរិយា​ និងកូនស្រីរបស់ខ្លួន ខណៈពេលដែលពួក
គេកំពុងតែគេងនោះ   មិនទាន់បានដឹងច្បាស់នៅឡើយទេ ។  រហូតមកទល់នឹងពេលនេះ
បុរសដែលជាជនជាប់ចោទ កំពុងតែស្ថិតនៅក្រោមការសាកសួរ និងតាមដានស៊ើបអង្កេត
នៅឡើយ។

គួររំឭកផងដែរថា បុរសជាស្វាមី និងជាជនជាប់ចោទនោះបានសំរេចចិត្តចូលខ្លួនមកសារ
ភាព នៅឯប៉ុស្តិ៍ប៉ូលីសប្រចាំតំបន់​ នាវេលាទាបភ្លឺ ពោលគឺនៅម៉ោង ៤ និង ៤៥ នាទីព្រឹក
បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ worldnewstoday