ភ្នំពេញ៖ អតីតពិធិការិនី កញ្ញា សាសា បន្ទាប់ពីមានភាពស្ងប់ស្ងាត់ រឿងចម្រូងចម្រាសជាមួយលោក សុខ ប៊ុន មិនទាន់បានប៉ុន្មានផង កាលពីរាត្រីយប់ថ្ងៃទី២ ខែសីហា នេះ ក៏បានលេចឮព័ត៌មានថ្មីសន្លាងមួយទៀតថា នាងទើបតែជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបង ដោយរថយន្តនាង បានបុកជាមួយរ៉ឺម៉កដឹកទឹកកក ។ ក្រោយពីនាងជួបគ្រោះថ្នាក់ចរាចរណ៍រួច នាងបានគេចវេសមិនព្រម ចេញមុខបកស្រាយទាក់ទង ទៅនឹងព័ត៌មាននោះឡើយ ពោលគឺនាងបិទទូរស័ព្ទ។ តែទោះជាយ៉ាងណា នាងបែរជាចេញមុខ បដិសេធន៍ក្នុង Facebook ថា រថយន្តនោះ មិនមែនជារបស់នាងទេ គឺជារបស់មិត្តភក្តិ ។

បើតាមប្រភព ពីសមត្ថកិច្ច នៅក្រុងបាត់ដំបង បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះថា នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២ ខែសីហា ម្សិលមិញនេះ រថយន្តរបស់ កញ្ញា សាសា បានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករ៉ឺម៉កដឹកទឹកកកកំពិត រថយន្តទំនើបពណ៌ស ផ្នែកខាងមុខ នៅម្តុំទល់មុខក្លឹប កម្សាន្តមួយឈ្មោះ «ស្តាឡាយ» នៅក្រុងបាត់ដំបង ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលបុកគ្នាភ្លាម កញ្ញា សាសា ដែលជិះរថយន្តមានគ្នា២នាក់ ត្រូវបានជម្លៀសចេញភ្លាមៗដែរ ដោយមានរថយន្តមួយទៀត ដឹកចេញទៅ ហើយស្លាកលេខរថយន្ត ក៏ត្រូវបានដោះចេញពីរថយន្តដែរ ។ រឿងគ្រោះថ្នាក់នេះ មិនបានអូសបន្លាយវែងឆ្ងាយទេ ព្រោះរវាងភាគីទាំង២ បានដោះស្រាយគ្នាបញ្ចប់ មិនពិបាកដល់នគរបាលដោះស្រាយឡើយ ។

គ្រាន់តែចេញផ្សាយព័ត៌មាននេះភ្លាម អតីតអ្នកសិល្បៈ ដែលសម្បូរបញ្ហា កញ្ញា សាសា បានចេញមុខ បកស្រាយយ៉ាងខ្លី នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយទទួលស្គាល់ថា មានគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងនោះ ប្រាកដមែន តែនាងបដិសេធន៍ថា រថយន្តនោះ មិនមែនជា របស់នាងឡើយ ពោលជារបស់មិត្តភក្តិនាងនៅឯខេត្តបាត់ដំបង។ សាសា សរសេរថា« ឡាននោះជាឡានរបស់មិត្ត ខ្ញុំនៅខេត្តបាត់ដំបងទេ…»។

យ៉ាងណាក្ដី ក្រោយពីបដិសេធន៍ បែបនេះ LookingTODAY បានធ្វើការទាក់ទងទៅកញ្ញា សាសា ដើម្បីបញ្ជាក់បន្ថែម ជាច្រើនដង ប៉ុន្តែទូរសព្ទរបស់នាង ត្រូវបានបិទ ។

សូមបញ្ជាក់ថា មុននឹងមានរឿងរ៉ាវ ក្ដីក្ដាំជាមួយលោក សុខ ប៊ុន យ៉ាងកក្រើកពេញផ្ទៃប្រទេសរួចមក អតីតពិធីការិនីទូរទស្សន៍ CTN ឈ្មោះ កញ្ញា ឯក សុជាតា ហៅ សាសា កាលពីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ម៉ោងជិត១២ យប់ បានជិះរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 បើកបត់ឆ្លងផ្លូវ ទៅបុកជាមួយនឹងម៉ូតូ មួយគ្រឿងម៉ាកវ៉េវ បណ្ដាលឲ្យបុរសជនជាតិ បរទេស ២នាក់រងរបួស ក្នុងនោះមានម្នាក់បាក់ដៃ ស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ទល់មុខមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ។

ក្រោយពេលកើតហេតុ ខាងភាគីទាំងពីរសម្រួលគ្នា ក្រៅផ្លូវការស្ងាត់ៗ និយាយខ្សឹបៗ មិនឲ្យរំខានដល់សម្ថកិច្ចបន្តិចឡើយ ធ្វើឲ្យសមត្ថកិច្ច ដែលឈរចាំសម្របសម្រួលនោះ មិនដឹងថា ការចរចារចប់ទេ ហើយសមត្ថកិច្ច ក៏មិនទៅធ្វើការវាស់វែងអ្វីដែរ គ្រាន់តែជួយសម្រួលចរាចរណ៍កុំឲ្យស្ទះប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល