យោងតាមក្រសួងកម្មសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ការទទួលទានផ្លែប៉មរាល់ថ្ងៃ នឹង
ជួយឱ្យរាងកាយ របស់មនុស្សមានសុខភាពល្អ។ ពីព្រោះ នៅក្នុងផ្លែប៉ម មានផ្ទុកទៅដោយ
សារធាតុចិញ្ចឹមសំខាន់ៗ ជាច្រើន រាប់បញ្ចូលទាំង សារធាតុសរសៃ សារធាតរ៉ែ ប៉ូតាស្យូម។
ផ្លែប៉មក៏មានអត្ថប្រយោជន៍ អាចជួយឱ្យមានរាងស្អាត និង មានស្បែកទន់ម៉ដ្ឋ ភ្លឺរលោងបាន
ផងដែរ។

វីតាមីន C៖ ផ្លែប៉មមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកដោយជួយជំរុញឱ្យវីតាមីនC
ជ្រៀតចូលទៅក្នុងរន្ធស្បែក។ វីតាមីន C នេះ ជួយអ្នករាងកាយរបស់អ្នកផលិតទឹកប្រូតេអ៊ីន
ឱ្យមានយ៉ាងច្រើននៅក្នុងស្បែក។ ទឹកប្រូតេអ៊ីននេះធាតុផ្សំនៃរចនាសម្ព័ន្ធដ៏សំខាន់នៃស្បែក
និង ជួយទ្រទ្រង់ និង ការពារស្បែករបស់អ្នកមិនឱ្យជ្រាបទឹក។

ទង់ដែង៖ ផ្លែប៉មក៏ជាប្រភពមួយ ដែលផ្តល់នូវសារធាតុទង់ដែង និង សារធាតុរ៉ែ ដែលមាន
តួនាទី ជួយឱ្យកោសិកាស្បែករបស់អ្នកមានសុខភាពល្អ។ សារធាតុទង់ដែងនេះ នឹងជួយឱ្យ
ស្បែកមានពណ៌ ស្រស់ស្អាត ទន់ និង ភ្លឺរលោង ដោយធម្មជាតិ ហើយសារធាតុពណ៌ទាំង
អស់នេះ នឹងជួយការពារស្បែករបស់អ្នក ពីកាំរស្មីពន្លឺព្រះអាទិត្យ។ ជាពិសេស ផ្លែប៉ម អាច
ជួយ ការពារភ្នែក និង បំប៉នសក់ របស់អ្នកឱ្យមានសុខភាពល្អ ទៀតផង។

វីតាមីនA៖ ក៏ជាសារធាតុមួយផ្នែកតូចផងដែរ ដែលជួយឱ្យស្បែកមានសុខភាពល្អ និងតឹង
ណែន។ វីតាមីន A ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកោសិកាស្បែកដុះលូតលាស់ល្អ
និង ជួយកោសិកាស្បែកនៅខ្ចី ឱ្យឆាប់លូតលាស់ពេញវ័យ និង ជួយការពារស្បែកស្តើង។

វីតាមីនA ក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកស្បែកផងដែរ។ ដូច្នេះសូមទទួល
ទាន ផ្លែប៉ម ឱ្យទៀងទាត់ ដើម្បីទទួលបាននូវសុខភាពរាងកាយ និង មានស្បែកសស្អាត
ភ្លឺរលោង និង តឹងណែន ដោយធម្មជាតិ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖healthyeating