CamNews

ជនល្មើសលោតចុះពីម៉ូតូនគរបាល រត់គេចខ្លួនចូលវាលស្រែ សមត្ថកិច្ចតាមចាប់

ជនសង្ស័យ​ម្នាក់​បាន​លោត​ចុះ​ពីលើ​ ម៉ូតូ​របស់សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក ​រត់​ចូល
​វាលស្រែ ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​វិ​ច្ច​កា​ ឆ្នាំ​២០១២​  នៅ​ចំណុច​ផ្លូវ​បេតុង​ច្រកចូល​វត្ត​ព្រះបាទ​ជាន់​
ឯក ក្រុម​ទី​១​ ភូមិ​ជើងឯក​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ខណៈកំពុងត្រូវបាននាំខ្លួន
ទៅកាន់ ប៉ុស្តិ៍​។

​លោក​ ឃួ​ន​ យ៉ា​ណូ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ខួប​ ប៊ុ​ន​នាង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​
មាន​ទីលំនៅ​ភូមិ​ជើងឯក​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ ។​ លោក​ឃួ​ន​ យ៉ា​ណូ​ បន្ត​ថា​ នៅ​ថ្ងៃ​ទី ​៦
​វិ​ច្ច​កា ​កម្លាំងចំរុះ​ដឹកនាំ​ដោយ​លោក ​ចេ​ង​ មុនី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​ ​បាន​ធ្វើការឆែក​ឆេទៅ​
លើ​ជនសង្ស័យ​២​នាក់​ដែល​បាន​ឆ្លងកាត់​ប៉ុស្តិ​ត្រួតពិនិត្យ​ ក៏​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ប្រភេទ​ម៉ា​
ទឹកកក​ ។​ ពេល​ដែល​ម​ត្ថ​កិច្ចសូរ​នាំ​ ថា​ទិញ​មកពីណា​ ជនសង្ស័យ​ឆ្លើយ​ថា​ ទិញ​ពី​ឈ្មោះ​ ខួប​ ប៊ុ​ន​
នាង​។

មកទល់នឹងព្រឹកថ្ងៃទី៧ ខែវិច្ឆិកា សមត្ថកិច្ច​​ក៏​មក​ចាប់​ឈ្មោះ​ ខួប​ ប៊ុ​ន​នាងដល់ ​ផ្ទះ​ ខណៈ​ដែល​
បុរសនេះ ​ដើរ​ចេញពីផ្ទះ​ ​ហើយ​គ្រៀក​ឡើង​ម៉ូតូ​។ លុះ​មក​ដល់​ក្លោ​ង​ទ្វារ​វត្ត​ ជនសង្ស័យ​នេះ​ក៏បាន
រើ​បម្រះ លោត​ចុះ​ពីលើ​ម៉ូតូ​ រត់​ចុះ​វាលស្រែ​និង​បឹង​ឈូក​ ក្បែរ​រោងចក្រផលិត​ស្រា​បៀរ​កម្ពុជា​ បាត់
​ស្រមោល។​ ​

ប្រភពព័ត៌មានបាននិយាយថា ពេល​នេះ​កម្លាំង​សមត្ថកិច្ចនៅ​បន្ត​រុករកជនសង្ស័យនេះ អោយ​ទាល់
តែ​ឃើញ​ នៅ​ថ្ងៃនេះ​ ៕​

ដោយ ៖ សីហា
ប្រភព ៖ NW