CamNews

ប្លែកៗ ៖ ជប៉ុននិយមថ្ងាសប៉ោង ដូចជនភពផ្កាយ

ប្លែកៗ ៖  ប៉ុស្ដិ៍ National Geographic ​បាន​ចាក់​ផ្សាយ​នូវ​ទំនោរ​និយម​របស់​មនុស្ស​មួយ​ក្រុម​នៅ
​ប្រទេស​ជប៉ុន នោះ​គឺ​ការ​ចាក់​បញ្ចូល​សារធាតុ​សាលីន​ ទៅ​ក្នុង​ស្បែក​ក្រោម​ថ្ងាស​ ដើម្បី​អោយ​វា​
ឡើង​ប៉ោង  រួច​យក​ម្រាម​ដៃ​សង្កត់​ចំ កណ្ដាល​កន្លែង​ប៉ោង ដើម្បី​អោយ​វា​ខូង​បន្តិច មើល​ទៅ​ដូច​
ជា​ថ្ងាស​ព្រែក​របស់​មនុស្ស​មក​ពី​ភព​ផ្សេង​។

ទោះបី​ជាយ៉ាង​ណា   ការ​ទ្រាំ​ឈឺ​សាច់​នឹង​ម្ជុល​ស៊ីរ៉ូម​  រយៈ​ពេល ​២ ​ម៉ោង ដើម្បី​អោយបាន​ថ្ងាស​
ប៉ោង​ចម្លែក​នេះ អាច​មាន​ប្រសិទ្ធ​ភាព​តែ​ពី​ ១៦ ទៅ​ ២៤ ​ម៉ោង​ប៉ុណ្ណោះ។ ក្រោយ​ពី​នោះ​ទៅ​សារ
ធាតុ​សាលីន ​និង​ជ្រាប​ចូល​ទៅ​ក្នុង​រាង​កាយ ហើយ ​ថ្ងាស​នឹង​ស្រក​ហើម  វិល​មក​រក​សភាព​ដើម​
វិញ​ជា​មិនខាន។

ក្នុង​រូបភាពនេះ  មនុស្ស ​៣​ នាក់​ឈ្មោះ ចន ម៉ារីន និង​ ស្កូភាន កំពុង​តែ​បន្តោក​ស៊ីរ៉ូម​សារធាតុ​សា
លីន ចូល​ក្នុង​ថ្ងាស នៅ​ក្នុង​ហាង​កែ​ច្នៃ​រាង​កាយ​មួយ​នៅ​ទីក្រុង​តូក្យូ ។  អ្នក​ដែល​កែច្នៃ ថ្ងាស​របស់​
ពួក​គេ  ឈ្មោះ អាសាមី បាន​និយាយ​ថា  ដំណើរ​ការ​នេះ​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទើប​ចៀស​ផុត
​គ្រោះថ្នាក់។

ថ្វីត្បិតតែ​ងប់ងុល​នឹង​មុខ​មាត់​ដ៏​ចម្លែក​ក៏ពិត​មែន  ប៉ុន្តែ​ជន​ទាំង​  ​៣ ​រូប​ខាង​លើ​បាន​សារភាព​ថា នៅ​
ពេល​ចាក់​ម្ជុល​ចូល​ក្នុង​ថ្ងាស​ពិត​ជា​មាន​ការ​ឈឺ​ចាប់។ ពួក​គេ​ត្រូវ​ទ្រាំ​រហូត​ដល់​ស៊ីរ៉ូម​ជាតិ​សាលីន​ចំ
ណុះ​៤០០​មិល្លីលីត្រ​នោះ ​ ហូរ​ចូល​ក្នុង​ថ្ងាស​អស់ ទើប​អាច​ដក​ម្ជុល​ចេញ​បាន ។ ពេល​នោះ អាសា
មី ក៏​បាន​ប្រើ​មេដៃ​សង្កត់​ចំ​កណា្ដល​ថ្ងាស​ដែល​ប៉ោង ដើម្បី​ឲ្យ​វា​ខូង​ព្រែក​ជា​ពីរ។

សិល្បៈ​កែ​ច្នៃ​ដ៏​ចម្លែក​នេះ​មាន  ប្រភព​មក​ពី​ទីក្រុង​តូរ៉ុន​តូ ប្រទេស​កាណាដា ។  ក្រៅ​ពី​ចាក់​បំប៉ោង​
ត្រង់​ថ្ងាស  អ្នក​ខ្លះ​ក៏​និយម​យក​សារធាតុ​សាលីន​នេះ​ ទៅ​ចាក់​បំប៉ោង​ត្រង់​ពង​ស្វាស ​ បុរស​ខ្លួន​ផង​
ដែរ៕

ដោយ ៖ ពិសី
ប្រភព ៖ PostKhmer