ភ្នំពេញៈ តារាចម្រៀង និងជាតារាសម្តែង បុរសវ័យក្មេង លោក បញ្ញាសិទ្ធ ថ្មីៗនេះលេចឮព័ត៌មានថា គូស្នេហ៍របស់លោក បាន ចំណាយទុនជិត២ម៉ឺនដុល្លារ ឲ្យលោកបើកហាងរកស៊ីផ្ទាល់ខ្លួនទុក ជាអាជីពមួយបន្ថែម លើអាជីពសិល្បៈ ដែលមានស្រាប់ ។

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាម និយាយតៗគ្នាថា តារាប្រុសរូប សង្ហារ លោក បញ្ញាសិទ្ធ ទើបតែទទួលបានកាដូមួយថ្មីទៀត ពីគូ ស្នេហ៍របស់លោក ដែលនារីម្នាក់នោះ ត្រូវបានគេដឹងថា ជាអ្នកសម្បូរ ទ្រព្យ ហើយជានិច្ចកាល តែងតែរង់ចាំទំនុកបម្រុង លោកគ្រប់បែប យ៉ាង មិនឲ្យខ្វះចន្លោះទេ ហើយជាក់ស្តែងថ្មីៗនេះ នារីម្នាក់នោះក៏ ទើបតែបោះទុន ឲ្យតារាចម្រៀងរូបនេះ ប្រមាណជិត២ម៉ឺនដុល្លារ ដើម្បីបើកហាងលក់គ្រឿងក្រអូប ដែលនាំចូលពីបរទេស ។

តាមប្រភពខាងលើនេះ បានបង្ហើបឲ្យដឹងបន្តទៀតថា ហាងលក់ គ្រឿងក្រអូបរបស់ លោក បញ្ញាសិទ្ធ បានបើកដំណើរលក់ជាផ្លូវការ ហើយ កាលពីអំឡុងពាក់កណ្តាល ខែវិច្ឆិកាថ្មីៗនេះ ប៉ុន្តែតារារូបនេះ ហាក់នៅមានភាពលាក់បាំង មិនចង់បើកចំហរពីជំនួញថ្មីរបស់លោក ព្រោះតែមិនចង់ពើបប្រទះ និងការនិយាយមាត់ចាបមាត់ព្រាបទេ ។

ទាក់ទងនិងព័ត៌មានដែលលេចឮថា លោក បញ្ញាសិទ្ធ ត្រូវបាននារី គូស្នេហ៍ ដែលមានវ័យជ្រេជាងលោក បោះទុនឲ្យ បើកហាងលក់ គ្រឿងក្រអូបនោះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ ទងទៅលោក ដើម្បីសាកសួរពីព័ត៌មាននេះដែល ប៉ុន្តែទូរស័ព្ទចូល តែគ្មានអ្នកទទួល៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល