ភ្នំពេញ៖ អតីតតារាសម្តែងស្រីពីរដួង ធ្លាប់មានឈ្មោះបោះ សំឡេងល្បីរន្ទឺ ពាសពេញពិភពសិល្បៈ អ្នកនាង សារាយ សក្ខណា និង អ្នកនាង ដាញ់ ម៉ូនីកា បន្ទាប់ពីពួកគេទាំងពីរ បានសម្រេចចិត្តរៀបការ មានគ្រួសារ ផ្តាច់ខ្លួនចេញពីសិល្បៈ គ្មានស្តាយស្រណោះរួចមក ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ក្រោយពីបាត់វត្តមាន ពីសិល្បៈនោះ ។ យ៉ាងណាមិញ តារាស្រី២ដួងនេះ បានវិលមកបង្ហាញវត្តមានជាថ្មី ស្របពេលតែមួយ ជាមួយគ្នា នៅលើកញ្ចក់ទូរទស្សន៍ ។

សម្រាប់អ្នកនាង ដាញ់ ម៉ូនីកា បានផ្តាច់ខ្លួនចេញពី វិថីសិល្បៈ ប្រមាណជិត៥ឆ្នាំហើយ ដោយនាងទៅសម្ងំ រស់នៅសាង សុភមង្គល យ៉ាងមានក្តីសុខ ដោយមិនខ្វល់ខ្វាយ និងការងារសិល្បៈ។ សូម្បីតែនាងត្រឡប់មកលេង ស្រុកកំណើតក៏ស្ងាត់ៗដែរ។ ដោយឡែកការវិលត្រឡប់ មកលេងស្រុកកំណើត លើកនេះ របស់នាង បែរជាបើកចំហរ ដោយនាងបានសម្រេចចិត្ត បង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍បាយ័ន ជាមួយស្នាមញញឹមប្រិមប្រិយ រួមជាមួយតារាស្រីសម្បុរ ស្រអែម អ្នកនាង សារាយ សក្ខណា ដែលទើបតែរៀបការ និងផ្តាច់ខ្លួនចេញពីការសម្តែង ទៅរស់នៅតាមស្វាមីនៅ ឯនាយសមុទ្រដូចគ្នា ជាមួយនាងដែរ ។

បើទោះបីជាតារាស្រី២ដួងនេះ បានសម្រេចចិត្តបញ្ចប់ សិល្បៈ ស្របពេលដែលពួកគេទាំងពីរនាក់ បានរៀបការក៏ដោយ តែសម្រាប់ប្រជាប្រិយភាព ការគាំទ្រពីទស្សនិកជន សម្រាប់ពួកគេ គឺឥតកែប្រែឡើយ ។ ជាក់ស្តែងដូចជា ការវិលមក បង្ហាញវត្តមានជាថ្មី នៅលើ កញ្ចក់ទូរទស្សន៍ របស់តារាសម្តែង ជើងចាស់ អ្នកនាង ដាញ់ ម៉ូនីកា និងតារាស្រី អ្នកនាង សារាយ សក្ខណា ដោយមើលទៅពួកគេទាំង ពីរនាក់ ហាក់ដូចជាមិនថមថយប្រជាប្រិយភាពឡើយ ។ ម្យ៉ាងវិញទៀត រូបសម្រស់របស់ពួកគេ ក៏នៅតែស្រស់ស្អាត មិនចាញ់មុនឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល