CamNews

ផ្ទុះរោងចក្រផលិតជី ប្រៀបបាននឹងផ្ទុះ រោងចក្រនុយក្លេអ៊ែរ ស្លាប់និងរបួស ជាច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញ
ផ្សាយដោយទំព័របរទេស CNN  នាវេលាប៉ុន្មានម៉ោងមុននេះ  បានបញ្ជាក់អោយដឹងថា កាល
ពីរាត្រីថ្ងៃពុធ ម៉ោងប្រមាណជាង ៨ និង ៥០ នាទីយប់ (ម៉ោងក្នុងស្រុក រដ្ឋតិចសាស់ សហរដ្ឋ
អាមេរិក )  មានឧបទ្ទេវហេតុផ្ទុះរោងចក្រផលិតជីមួយកន្លែង  ដែលមានទីតាំងនៅក្នុងរដ្ឋ តិច
សាស  សហរដ្ឋអាមេរិក  ដែលបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង  ខណៈពេលដែលជាការផ្ទុះ
ឆេះដល់ខ្លាំងមួយ   នៅក្នុងទំព័រប្រវត្តិសាស្រ្ត  ប្រៀបបានទៅនឹង  ការផ្ទុះរោងចក្រនុយក្លេអ៊ែរ
ដូច្នេះដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានផ្សែងខ្មួរខ្មាញ់ សាយភាយពាសពេញអាកាសអស់ជាច្រើន
ម៉ោង ប្រភពសារព័ត៌មានបរទេសភាគច្រើនបានចុះផ្សាយអត្ថបទរៀងៗខ្លួន ទាក់ទិនទៅនឹង
ឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ ដែលបានបណ្តាលអោយមនុស្សរាប់រយនាក់ទទួលរង
របួសធ្ងន់ ខណៈពេលដែលច្រើននាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ស្របពេលដែលផ្ទះ
ប្រជាពលរដ្ឋរាប់រយខ្នង ត្រូវបានបំផ្លិចបំផ្លាញ មួយចំនួនធំ បានបាក់រលំនិងមួយចំនួនផ្សេង
ទៀត​ ដែលមានចម្ងាយជាង ៨០ គីឡូម៉ែត្រ  រងការរញ្ជួយដែលមានកំលាំងត្រឹមតែ ២,១​ រ៉ិច
ទ័រ អំឡុងពេលនៃការផ្ទុះនោះ។

ដោយឡែក បើយោងតាមសម្តីមន្ត្រីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យ  លោក Dr. George
Smith បានគូសបញ្ជាក់អោយដឹងថា   ករណីមួយនេះ  វាគឺជាការផ្ទុះឆេះដ័គួរអោយរន្ធត់មួយ
ក្នុងទំព័រប្រវត្តិសាស្រ្ត ហើយបើនិយាយពីជនរងគ្រោះដែលអាចស្លាប់បាត់បង់ជីវិតវិញ ទំនង
អាចនឹងកើនដល់ ៧០ នាក់ឯណោះ។

ភ្លាមៗនោះ ក៏មានការជម្លៀសប្រជាជនចេញពីតំបន់នេះ ដែលមានចំនួនដល់ទៅជិត ៣០០-
០ នាក់។យ៉ាងណាមិញ បើនិយាយពីមូលហេតុនៃការផ្ទុះឆេះនូវរោងចក្រផលិតជីដ៏គួរអោយ
រន្ទត់មួយនេះវិញ    មិនទាន់បានដឹងច្បាស់នៅឡើយទេ  ស្របពេលដែលស្តិតនៅក្រោមការ
តាមដានស៊ើបអង្កេតនៅឡើយ៕

<object width="450" height="400" data="http://www.youtube.com/v/oWSa2ZbFVQo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/oWSa2ZbFVQo&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN