ជាមួយនឹងគន្លឺះងាយៗ ប្រិយមិត្តពិតជាមានភាពងាយស្រួលបំផុតនៅក្នុងការផ្លាស់ប្តូររូបភាព
លើអេក្រង់ Login របស់ Windows 7 អោយកាន់តែមានភាពទាក់ទាញជាងមុនជាមួយនឹងរូប
ភាពដែលខ្លួនពេញចិត្ត។
មុនពេលចាប់ផ្តើមអនុវត្តន៍ ប្រិយមិត្តគួរតែជ្រើសរើសរូបភាពដែលខ្លួនពេញចិត្ត និងយកមក
ធ្វើការកែសំរួលជាមុនសិន ដើម្បីចៀសវាងមានបញ្ហារូបភាពអាក្រក់មើល រឺក៏មិនដំណើរការ..
ជាដើម។ រូបភាពត្រូវមានបរិមាណមិនត្រូវអោយលើសពី ២៥៦Kb នោះទេហើយចំពោះទ្រង់
ទ្រាយទំហំគឺត្រូវអោយសមស្របជាមួយនឹង resolution របស់អេក្រង់ (ឧទាហរណ៍ប្រសិនជា
អេក្រង់កុំព្យូទ័រមាន resolution ៨០០x ៦០០ pixels ត្រូវកែរូបភាពដែលត្រូវដាក់នោះអោយ
ទៅជា ៨០០x ៦០០ pixels ដូចគ្នា) និងរូបភាពនោះត្រូវតែមានទំរង់ជា .JPG ។
ឥឡូវរួចរាល់ហើយមែនទេ? ចាប់ផ្តើមហើយណា ៖
១. ចុចប៊ូតុង " Windows + R " រួចវាយពាក្យ �regedit� បន្ទាប់មកចុច Enter
២. Registry Editor នឹងបង្ហាញឡើង, ចូរស្វែងរកតាមលំនាំពាក្យដូចខាងក្រោមនេះ៖
HKEY_LOCAL_MACHINE \Software\Microsoft\Windows\CurrentVersion\Authentication
LogonUI\Background
៣.មកដល់ត្រង់ចំណុចនេះសុំចុច Mouse ឆ្វេងមួយលើពាក្យថា Background (មើលរូប) និង
នៅផ្នែកខាងស្តាំសុំចុច Mouse ស្តាំ (Right click) រួចយកពាក្យថា New បន្ទាប់មកយកពាក្យ
DWORD (32-bit) Value
៤.ប្តូរឈ្មោះជា OEMBackground
៥.ចុចពីរដងលើ file ដែលទើបតែបង្កើតថ្មីនោះរួចដាក់តំលៃនៅក្នុង Value data ជាលេខ ១
៦.បន្ទាប់មកទៀតបើក My computer និងរកតាមពាក្យខាងក្រោមនេះ ៖
C:Windows\System32\oobe
៧.Copy រូបភាពដែលត្រូវដាក់នោះចូលទៅក្នុង directory នេះ និងប្តូរឈ្មោះវាទៅជា
backgroundDefault
៨.ឥឡូវចូរ Log off កុំព្យូទ័រដើម្បីមើលលទ្ធផល ។
ជូនពរប្រិយមិត្តធ្វើបានជោគជ័យ !!!
ដោយ៖ Camnews.com.kh