CamNews

IDA របស់​សិង្ហ​បុរី ព្រមាន​ឱ្យ​ប្រុង​ប្រយ័ន្ន​ ពេល​ប្រើ​​ Internet Explorer

​ទី​ភ្នាក់​ងារ​អភិវឌ្ឍទូរគមនាគមន៍ របស់ សិង្ហ​បុរី Infocomm Development Authority (IDA) បាន
​ធ្វើ​ការ​ផ្ដល់​យោបល់​ ទាក់​ទិន​នឹង​បណ្ដា​កំហុស​ដែល​ត្រូវ​បាន​រក​ឃើញ​ ក្នុង​ Internet Explorer (IE)
របស់​ Microsoft ។

នៅ​លើ​ទំព័រ​ Facebook IDA របស់ Singapore បាន​ឱ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់ Internet Explorer គួរ
​តែ​ជ្រើស​រើស ប្រៅ​សឺរ​ ដទៃ​ ដើម្បី​ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ន រហូត​ដល់​កំហុសនេះ ​ត្រូវ​បាន
Microsoft ដោះ​ស្រាយ​បាន​ទាំង​ស្រុង។

ក្រៅ​ពី​នេះ IDA ក៏​បាន​លើក​ទឹក​ចិត្ត​ ឱ្យ​អ្នក​ប្រើ​ប្រាស់ ដំឡើង​ Emet 4.1 ដែល​ពួកគេ​និយាយ​ថា
អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ពី​កំហុស​ ឬ​ចំណុច​ចន្លោះ​ប្រហោង​ ដែល​ត្រូវ​
បាន​រក​ឃើញ​ ក្នុង​ប្រៅ​សឺរ​ Internet Explorer ។

ជំហាន​ទី​ពីរ អ្នក​ប្រើ​ប្រាស់ គួរ​តែ​ប្ដូរ​របប សុវត្ថិ​ភាព​ Internet និង Local intranet ក្នុង​​ប្រអប់​
security នៃ Internet Options របស់ IE ទៅ​ជា "High" ដើម្បី​ការ​ពារ​ពី​បញ្ហា​ផ្សេង​ៗ ដែល​អាច​
កើត​ឡើង​ដោយ​សារ​ឆ្លង​មេរោគ ឬ​បាត់​ទិន្ន​ន័យ​ តាម​រយៈ​កំហុស​នៅ​លើ​ Internet Explorer
ដើម្បី​ប្លុក ActiveX Controls និង Active Scripting។

IDA ក៏​បាន​ផ្ដល់​យោបល់​ ឱ្យ​អ្នក​ប្រើ​ប្រថាស់ ចូល​ទៅ​មើល​ការ​ប្រឹក្សា​យោបល់​ របស់ Microsoft
តាម​រយៈ​ទំព័រ​ Security Advisory, ឬ​ចូល​ទៅ​កាន់​ទំព័រ​ SingCERT. ។

ស្ថាបន​រដ្ឋ​របស់​សឹង្ហ​បុរី ក៏​ត្រូវ​បាន​រំលឹក​ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ ជួស​ជុល​ ចំណុច​អសន្ដិ​សុខ នៃ
​ប្រព័ន្ធ​សុវត្ថិ​ភាព​ និង​កំហុស​សប​វ៉ែរ​​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ផងដែរ​។

IDA ក៏​កំពុង​បន្ត​តាម​ដាន​លើ​បញ្ហា​នេះ​ ខណៈ​ដែល Microsoft កំពុង​ដុត​ដៃដុត​ជើង ដោះ​ស្រាយ​
បញ្ហា​៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ CNA