ជំងឺកញ្រ្ជិល គឺជាប្រភេទជំងឺមួយដែលរាលដាល (ឆ្លង) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។
ជំងឺនេះ ភាគច្រើនកើតមានឡើងទៅលើកុមារតូចៗ ហើយជំងឺកញ្ជ្រិលនេះ ចាប់ផ្តើមកើតមាននៅ
លើខ្លួនកុមារតូចៗ ចាប់ពី ១០ ទៅ ១៤ថ្ងៃ។ ជំងឺកញ្ជ្រិល មានរោគសញ្ញាដូចជា៖ ក្អកស្ងួត គ្រុនក្តៅ
ខ្លាំង ឈឺចាប់ពេញខ្លួន ហៀរទឹកភ្នែក មិនសូវឃ្លានអាហារ ហៀរសម្បោរ និងមានកន្តួលតូចៗ ជា
ច្រើន នៅលើស្បែក។ តើលោកអ្នកមានវិធីណា ដើម្បីព្យាបាលជំងឺកញ្ជ្រិល?

ខាងក្រោមនេះគឺជាវិធីងាយៗមួយចំនួនអាចព្យាបាលជំងឺកញ្ជ្រិលឱ្យជាសះស្បើយបានយ៉ាងឆាប់
រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកផ្លែម្រះ កិន ឬក្រឡុកយកទឹក បន្ទាប់មក យកទឹកម្រះ ១ស្លាបព្រាបាយ លាយ
ជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាហ្វេ និង ម្ស៉ោរមៀតម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ
រួចផឹកទឹកនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រយៈពេល ២ ទៅ ៣សប្តាហ៍ ជំងឺកញ្ជ្រិលនោះនឹងបាន
ធូរស្រាល ឬជាសះស្បើយតែម្តង។

វិធីទី២៖ សូមផឹកទឹកដូង ជារៀងរាល់ថ្ងៃ នៅពេលដែលកូនតូចៗ របស់លោកអ្នក កើតមានជំងឺ
កញ្ជ្រិល ព្រោះទឹកដូង ការពាររាងកាយ ស្បែក និង បន្ថែមថាមពលទៅរាងកាយទាំងមូលរបស់
អ្នក មិនអោយបាត់បង់កម្លាំងពីក្នុងខ្លួន។

វិធីទី៣៖ សូមផ្លែក្រូចពោធិ៍សាត់ ច្របាច់យកទឹកផឹកទឹកក្រូចនោះជារៀងរាល់ថ្ងៃ ជាការស្រេច
ដោយសារតែ ទឹកក្រូចមានផ្ទុកនូវសារធាតុចិញ្ចឹម និងវិតាមីនជាច្រើនដែលមានអត្ថប្រយោជន៍
ខ្ពស់ សំរាប់សុខភាពរាងកាយ និង ការពារពីការខ្ទះជាតិទឹកពីក្នុងខ្លួន នៅពេលកូនតូចៗ របស់
អ្នក កើតជំងឺកញ្ជ្រិល៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies