ផ្នែកមួយចំនួននៃភូមិភាគខាងត្បូងរបស់ប្រទេសថៃត្រូវបានបំផ្លាញដោយទឹកជំនន់នៅក្នុង
ថ្ងៃព្រហស្បត្តិ៍នេះដែលបង្កអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅ
ក្នុងតំបន់នោះដោយសារតែកំរិតទឹកជំនន់មានកំរិតខ្ពស់។
ផ្នែកនៃខេត្ត Songkla ត្រូវបានគេចាត់ទុកថាជាតំបន់គ្រោះថ្នាក់បន្ទាប់ពីក្មេងប្រុសអាយុ៣ឆ្នាំ
ម្នាក់ត្រូវបានទឹកហូរយកទៅបាត់ ហើយត្រូវបានគេរកឃើញសាកសពនៅថ្ងៃព្រហស្បត្តិ៍នេះ។
ភ្លៀងធ្លាក់ដ៏ខ្លាំងនៅក្នុងខេត្ត Songkla ដែលបានប្រកាសអាសន្នកាលពីម្សិលមិញនេះបាន
ធ្វើអោយប្រជាជនដែលរស់នៅក្នុងសង្កាត់ចំនួន១៦ ប្រុងប្រៀបខ្លួននឹងទឹកជំនន់។
ហើយបានធ្វើអោយប្រជាជនចំនួន ៣៦០នាក់ជម្លៀសចេញពីផ្ទះសំបែងដោយសារតែទឹក
ជំនន់មានជំរៅប្រមាណពី ២ទៅ៤មែត្រ។
ទឹកជំនន់នៅក្នុងប្រទេសថៃមានលក្ខណៈអាក្រក់ជាងគេនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី
អាគ្នេយ៍ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តប្រជាពលរដ្ឋ នឹងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់
ធ្ងរដល់សេដ្ឋកិច្ច នឹងហេដ្ឋារចនាសម្ពន្ធ័របស់ប្រទេសថៃ៕
ដោយ
វឌ្ឍនា