សុខភាពសក់ ជាបញ្ហាមួយដ៏សំខាន់បំផុត ដែលមនុស្សគ្រប់រូប កំពុងមានការព្រួយបារម្ភ
យ៉ាងខ្លាំង ហើយបានខិតខំស្វែងរកឱសថគ្រប់ប្រភេទ ដើម្បីថែរក្សាសក់កុំឱ្យជ្រុះ និង មាន
សំណើមគ្រប់គ្រាន់។

ពេលនេះ លោកអ្នកមិនចំាបាច់មានការព្រួយបារម្ពពីបញ្ហាសក់ជ្រុះទៀតទេ ខាងក្រោមនេះ
ជាប្រភេទអាហារ បំប៉ន់ និង ជួយថែរក្សាសក់របស់លោកអ្នក មិនឱ្យជ្រុះ៖

១/ ត្រីសាម៉ុន
មានផ្ទុកនូវ អាស៊ីតអូម៉េហ្គា ៣ ដែលជាសារធាតុពិសេសសម្យ៉ាង ជួយបំប៉ន់ដល់កោសិកា
ស្បែកក្បាលរបស់អ្នក ឱ្យដុះសក់ឡើងវិញ និង ការពារមិនឱ្យមានសក់ជ្រុះ កាត់បន្ថយការ
រលាកទូទៅនៃស្បែក និង ជួយកាត់បន្ថយការស្ទះរន្ធញើស។

២/ ស៊ុត (ពងមាន់)
ស៊ុត ជាប្រភពមួយ ដែលសម្បូរណ៍ដោយ វីតាមីន ដូចជា៖ សារធាតុស័ង្កសី ស្ពាន់ធ័រ និង
ដែក។ ដែក គឺជាសារធាតុដ៏សំខាន់មួយ ដែលជួយឱ្យកោសិការបស់លោកអ្នក នាំយក
អ៊ុកស៊ីសែន ចូលទៅរន្ធសក់ និង ធ្វើឱ្យសក់ មានសុខភាពល្អឡើងវិញ។

៣/ អយស្ទើ
សម្បូរណ៍ ទៅដោយ សារធាតុស័ង្កសីខ្ពស់ និង មានផ្ទុកនូវ វីតាមីន ជាច្រើនប្រភេទ ដល់
៩៧ ភាគរយ ដែលអាចជួយការពារសុខភាពស្បែកក្បាល និង ជួយបណ្តុះសក់ថ្មី បាន
យ៉ាងមានប្រសិទ្ធិភាព។

៤/ សណ្តែកដី (Walnuts)៖ ជាប្រភេទនៃគ្រាប់រុក្ខជាតិតែមួយគត់ ដែលមានផ្ទុកនូវសារ
ធាតុ omega-3 fatty acids និង សម្បូរទៅដោយ សារធាតុ biotin វីតាមីន E ដែលជួយការ
ពារកោសិកាស្បែកក្បាលរបស់អ្នកពីពន្លឺព្រះអាទិត្យ។ ជាពិសេស សណ្តែដី ក៏មានផ្ទុកនូវ
សារធាតុទង់ដែង រ៉ែ ដែលមានតួនាទីជួយថែរក្សាពណ៌សក់ឱ្យភ្លឺរលោងដូចធម្មជាតិ៕

ដោយ៖ វណ្ណៈ
ប្រភព៖ webmd