CamNews

ខ្សោយផ្លូវភេទ ឆាប់ខឹង ឆាប់អស់កម្លាំង ពិបាកគេង គឺជារោគចិត្ត

ជម្ងឺផ្លូវចិត្តគឺជាជម្ងឺមួយដែលត្រូវបានគេចាត់ទុកថាស្ថិត​ក្នុងប្រភេទនៃជម្ងឺវិកល ថ្វីបើជម្ងឺផ្លូវចិត្ត
មានលក្ខណៈស្រាលជាងគេ ប៉ុន្តែវាបង្កផលលំបាកយ៉ាងខ្លាំងដល់អ្នកជម្ងឺ ហើយមានករណីខ្លះ
អ្នកជម្ងឺឈានដល់ការសម្លាប់​ខ្លួន​ដោយ​សារ​តែ​គិតថា ខ្លួនគ្មានសមត្ថភាពធ្វើអ្វីដែលខ្លួនចង់
សូម្បីតែការងារដែល​ខ្លួនធ្លាប់ធ្វើ​ពីមុន។

រោគសញ្ញាដំបូង​នៃជម្ងឺផ្លូវចិត្ត មានដូចជា ឆាប់អស់កម្លាំង ពិបាកផ្ដោតអារម្មណ៍ធ្វើការ ហូបមិន
ឆ្ងាញ់ គេងមិនស្កប់។ ប្រសិនមិនបានព្យាបាលទាន់ពេល ជម្ងឺនេះនឹងវិវត្តទៅជាធ្ងន់ធ្ងរ ហើយ
រោគសញ្ញាមានដូចជា អ្នកជម្ងឺតែងរអ៊ូថាពិបាកទ្រាំ និងអស់កម្លាំងខ្លាំង បន្ទាប់ពីការប្រឹងប្រែង
គិត ឬការបញ្ចេញកម្លាំងកាយយ៉ាងតិចតួច។

ជម្ងឺនេះក៏បណ្ដាលឱ្យឈឺចាប់ស្ទើរគ្រប់សាច់ដុំក្នុងរាងកាយដោយមិនដឹងមូលហេតុ សមត្ថភាព
ធ្វើការថយចុះបំផុត វិលមុខ ពិបាកអត់ធ្មត់ មិនអាចទ្រាំបាននៅពេលត្រូវរង់ចាំអ្វីមួយ ងាយរំជើប
រំជួល ឆាប់ខឹង ឆាប់ប្រតិកម្មជ្រុល។

នៅពេលមានបំណងធ្វើកិច្ចការអ្វីមួយ អ្នកជម្ងឺចង់ធ្វើភ្លាមៗឱ្យទាន់ចិត្ត ប៉ុន្តែ ដោយសារ​ងាយ
ធុញទ្រាន់ និងអស់កម្លាំង ពួកគេភាគច្រើន​តែងបោះបង់ចោល​ពាក់កណ្ដាលទី។ ជាងនេះ អ្នក
ជម្ងឺផ្លូវចិត្ត ក៏ងាយនឹងរំភើប ទន់ចិត្ត ងាយយំ ព្រួយចិត្ត បាត់បង់ម្ចាស់ការផងដែរ។

អាការៈឈឺក្បាលរបស់អ្នកជម្ងឺផ្លូវចិត្ត មានលក្ខណៈដោយឡែកបន្តិច ពោលគឺ ឈឺងុំរាលដាល
ពេញក្បាល ដូចទៅនឹងគេពាក់មួក ចងរឹតដោយកន្សែង ការឈឺក្បាលនេះនឹងកើនឡើងខ្លាំង
នៅពេលផ្ដោតអារម្មណ៍គិត ព្រួយភ័យ ដោយមានរួមផ្សំទាំងអាការៈវិលមុខ ភ័នភាំង។

ចំណែកការគេងរបស់​អ្នកជម្ងឺផ្លូវចិត្ត គឺ ពួកគេពិបាកគេងលក់ និងគេងមិនបានស្កប់ស្កល់ ចេះ
តែយល់សពរវើរវាយ ងាយភ្ញាក់ ហើយបើភ្ញាក់គឺពិបាកនឹងគេង​ឡើងវិញ។ ជួនកាល អ្នកជម្ងឺ
គេងមិនលក់ពេញមួយយប់។ ប្រសិន​បញ្ហាដំណេកចេះតែអូសបន្លាយ គេតែងឃើញអ្នកជម្ងឺ
មានភ្នែករូងជ្រៅជាំខ្មៅត្រង់រង្វង់ភ្នេក។ ពេកក្រោកពីព្រលឹម អ្នកជម្ងឺតែងតែអស់កម្លាំង ស្ងាប
​ញឹកញាប់។

ការចងចាំរបស់អ្នកជម្ងឺផ្លូវចិត្ត ថយចុះគួរឱ្យកត់សម្គាល់ សូម្បីតែរឿងរាវដែលទើបតែកន្លងទៅ
ថ្មីៗ។ អ្នកជម្ងឺពិបាកទទួលយកបទពិសោធថ្មីការសិក្សា និងការងារ ត្រូវអន់ថយច្រើន។

ច្របូកច្របល់ផ្នែកសរសៃប្រសាទ ដូចជា ឆាប់ភ័យ បេះដូងលោតញាប់ និងខ្លាំងៗ ពិបាកដក
ដង្ហើម បែកញើសស្អឹត ហើយជួនកាលរាងកាយឡើងកំដៅខ្លាំង ឬត្រជាក់ខ្លាំង ញ័រដៃជើង ញ័រ
ត្របកភ្នែក សកម្មភាព និងសមត្ថភាពផ្លូវភេទ​ថយចុះ ហើយបើស្ដ្រីវិញ គឺមានរដូវមិនទៀងទាត់។

ខាងក្រោម​នេះគឺជាវិធីសាស្ដ្រ​មួយចំនួន ជួយដល់​ការព្យា​បាលជម្ងឺផ្លូវចិត្ត ៖

១. ការហូបចុក
-ចេកទំ ៖ ចូរចេកទំ ២ផ្លែនៅពេលព្រឹក ពេលពោះកំពុងឃ្លានបន្តិច។
-ល្ហុងទុំ ៖ ចូរហូបល្ហុង ១ចំណិតធំនៅពេលថ្ងៃរសៀល ពេលពោះកំពុងឃ្លានបន្តិច។
-ទឹកក្រូច​ពោធិសាត់​ ៖ នេះគឺជាភេសជ្ជៈដែលមានជាតិបំប៉ន និងវីតាមីន សេ ច្រើន។ រាល់ព្រឹក
ចូរ​ហូបទឹកក្រូចពោធិសាត់ ២ផ្លែ ដែល​លាយជាមួយ​ទឹកឃ្មុំចំនួន ២ស្លាបព្រា។
-សៅម៉ៅព្រៃ ៖ អ្នកអាច​យក​វ័ល៍នេះមក​ហាលស្ងួត រួចចិញ្រាំ​ ហើយយក ពី ៨ទៅ១៦​ក្រាម
មកដាំទឹកហូប​រាល់​ថ្ងៃ ឱ្យ​បានពី ១០ទៅ១៥ថ្ងៃ។ ក្រៅពីនេះ អ្នក​ក៏​អាចយកស្លឹកមន ២០​ក្រាម
លាយ​និងបណ្ដូលគ្រាប់ឈូក ២ក្រាម ដាំទឹកហូបរាល់ថ្ងៃ ល្អបំផុតគឺហូបមុនពេលចូលគេង។
យ៉ាងណាក៏ដោយ នៅពេលអ្នក​មានបញ្ហា​ពិបាកគេង​ ដំបូង ត្រូវតែរកឱ្យឃើញថា បញ្ហា​នេះ
កើតឡើងពីមូលហេតុណាខ្លះឱ្យប្រាកដ មុននឹងប្រើថ្នាំ។

២. ការគេង
នៅពេលគេង អ្នកជម្ងឺត្រូវបិទភ្លើងទាំងអស់។

៣. កម្សាន្ត
ល្អបំផុត អ្នកជម្ងឺគួរ​ធ្វើអារម្មណ៍ឱ្យសប្បាយ​ ដោយការស្ដាប់ចម្រៀង ថែទាំ​សួនផ្កា។ល។

៤. ហាត់ប្រាណឱ្យ​បានទៀងទាត់
រាល់ព្រឹកគួរហាត់ប្រាណដោយដើរយឺត និងលឿន​ចំនួន ៤៥នាទី ឬ​ហាត់នៅនឹង​កន្លែង ដោយ​
លើកដៃ លើកជើង កាច់ចង្កេះ ពត់ខ្នង ។ល។ ឱ្យបាន ១៥នាទី៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Truthnhealth/VNEX