ភ្នំពេញ៖ តារាចម្រៀងយេៗ ដើមទ្រូងមូលក្បំ កញ្ញា ប៊ុន ផៃលីន ក្រោយពី រងើកភ្លើងស្នេហ៍ចាស់ ជាមួយកន្លង់អ្នកជំនួញ អាណិកជន ខ្មែរ-អូស្រ្តាលី វ័យជាង៥០ឆ្នាំ បានផ្តើមឆេះឆាប រោលរាលសារជាថ្មីវិញនោះ នាងក៏ធ្លាប់បានប្រកាស ឥតលាក់លៀមថា ស្នេហា រវាងនាង និង បុរសគូស្នេហ៍ កំពុងមានគម្រោងដឹ កដៃគ្នាចូលរោងការ ស្របតាមប្រពៃណី ក្នុងពេលដ៏ខ្លីខាងមុខ។

ចំពោះការចាប់ដៃគ្នា ជាថ្មីផ្តើមសាងស្នេហ៍ឡើងវិញ ពីសំណាក់តារាចម្រៀង ស្រីល្បីល្បាញ ខាងភាពសិចស៊ី កញ្ញា ប៊ុន ផៃលីន ត្រូវបានមហាជន កត់ម្គាល់ឃើញថា បច្ចុប្បន្ននេះ កំពុងតែបានប្រែក្លាយ ជីវភាពរស់នៅ របស់នាង ឱ្យមានភាពលេចធ្លោ ជាងមុន ជាមួយនឹងភាពហ៊ឺហារ ដោយការប្រើប្រាស់ សម្ភារៈថៃ្លៗ ហើយក៏អាចជះលុយមួយចំនួនធំ ជួយជ្រោមជ្រែង ផ្គត់ផ្គង់ដល់ក្រុមគ្រួសារ របស់នាងឱ្យរស់នៅ ក្នុងស្ថានភាពយ៉ាងសុខស្រួល ទៀតផង ។

ប៉ុន្តែយ៉ាងណាមិញ ថ្មីៗនេះ ក៏បានលេចធ្លាយ ដំណឹងមកថា បច្ចុប្បន្នតារាចម្រៀង ប៊ុន ផៃលីន មិនបាននៅស្រុក ខ្មែរទេ ខណៈ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ នាងបានវេចបង្វេច ឡើងយន្តហោះ ដោយស្ងាត់ៗ ស្កាក់ចេញទៅជួបសង្សារ អាណិកជនវ័យ៥០ឆ្នាំ នៅដែនកោះអូស្រ្តាលី តាមការណាត់។

ប្រភពពីចង្កោម អ្នកសិល្បៈ បានបង្ហើបមកថា ប៊ុន ផៃលីន ថ្មីៗនេះ បានធ្វើដំណើរចាកចេញ ពីស្រុកខ្មែរហើយ។ ដំណើរឆ្លងទ្វីប ពីកម្ពុជាឆ្ពោះទៅ ដែនដីប្រទេសអូស្រ្តាលី ពីសំណាក់តារាសិចស៊ី ប៊ុន ផៃលីន នៅពេលនេះ ត្រូវបានប្រភព បញ្ជាក់ថា ពុំមែនជាការចេញទៅ ក្នុងលក្ខខណ្ឌការងារ សិល្បៈច្រៀង ឬសម្តែងនោះទេ គឺដើម្បីទៅដើរលេងកំសាន្តលំហែកាយ ជាមួយបុរសជាសង្សារ ដែលកំពុងរស់នៅប្រកប របរជំនួញនៅទីនោះ។
ប្រភពដដែល បានបន្ថែមថា ចាប់តាំងពី ផៃលីន បានភ្ជាប់ស្នេហ៍ជាថ្មី ឡើងវិញ ជាមួយបុរសអាណិកជន វ័យជាង៥០ ឆ្នាំ ក្រោយពេលមានជម្លោះ ម្តងរហូតលក់ផ្ទះចែកគ្នានោះ ឥឡូវនេះពួ កគេហាក់មានការ ចុះសម្រុងគ្នាខ្លាំង ក្នុងការផ្តល់សេចក្តីទុកចិត្តឱ្យគ្នា ទៅវិញទៅ។ ម្យ៉ាងទៀតពេលនេះ គូស្នេហ៍របស់គេទាំងពីរ ក៏កំពុងមានភាពផ្អែមល្ហែម ប្រៀបបាននឹងប្តីប្រពន្ធ ដែលបានស្គាល់ចិត្តថ្លើមគ្នា យ៉ាងច្បាស់ទៀតផង។

គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មិនអាចទំនាក់ទំនង សុំការបកស្រាយពី ប៊ុន ផៃលីន តាមទូរស័ព្ទ បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ មិនអាចទាក់ទងបាន៕

ផ្ដល់សិទ្ធិដោយ ៖ looking today