CamNews

សំណើច រឿង៖ ទះកំផ្លៀង

បុរស​ខាង​បច្ចេកទេស​ម្នាក់ និង​ចៅហ្វាយ​របស់​គាត់​មាន​បេស​កម្ម ទៅ​តាម​ខេត្ត​រយៈពេល ២​ទៅ
​៣​ថ្ងៃ ដោយ​ធ្វើ​ដំណើរ​តាម​រថភ្លើង ។​
នៅ​លើ​រថភ្លើង កៅអី​ដែល​អ្នក​ទាំង​២​អង្គុយ​គឺ​នៅ​ចន្លោះ ទល់មុខ​គ្នា​រវាង​នារី​ដ៏​ស្រស់​សោភា​ម្នាក់
និង​យាយ​រប​ស្វ់​នាង ។ ក្នុង​កំឡុង​ធ្វើ​ដំណើរ​បុរស​ក្មេងនិង​នារី​ស្អាត​បាន​ចាប់អារម្មណ៍​គ្នាទៅ​វិញ
​ទៅ​មក លុះ​រថភ្លើង​ធ្វើ​ដំណើរ​ដល់​រូង​ក្រោម​ដី   ធ្វើ​អោយ​ក្នុង​បន្ទប់​រថភ្លើង​ងងឹត មើល​មិនឃើញ
​គ្នា​ទៅ​វិញ​ទៅ​មក។​

បន្តិច​ក្រោយមកសំលេង​នៃ​ការ​ថើប​បានលឺ​ឡើងព្រមទាំង​សំលេង​ទះកំភ្លៀងក៏​លឺឡើង​ដំណាល
គ្នា​ផង​ដែរ ។ បន្ទាប់​ពី​រថភ្លើង​បាន​ឆ្លងកាត់​រូង​ក្រោម​ដី​រួច អ្នក​ទាំង​បួន អាច​មើលឃើញ​គ្នា​ទៅ​វិញ
​ទៅ​មក ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​ពុំ​បាន​និយាយ​អ្វី​ទាំងអស់។​

លោកយាយ​បាន​គិត​ខ្លួន​គាត់​ថា​"ប្រហែលជា​បុរស​ក្មេង​នោះ បាន​ធ្វើអំពើ​ពុំគប្បី​មក​ថើប​ចៅស្រី
របស់​គាត់​ហើយ​មើលទៅ   តែ​សំណាងល្អ​ដែរ​នាង​បាន​ទះកំភ្លៀង​គាត់"។​ ចៅហ្វាយនាយ​របស់​
បុរស​ក្មេង​នោះ​បាន​គិត​ថា​"ខ្ញុំ​មិន​គិត​ថា បុរស​បច្ចេកទេស​ក្មេង​នេះ​ហ៊ាន​ថើប​នាង    ដូច្នេះ​សោះ
ប៉ុន្តែ​ក្មេង​ស្រី​នោះ​បាន​ច្រឡំ​មក​ទះកំភ្លៀង​ខ្ញុំ​វិញ" នារី​ស្អាត​បាន​គិត​ខ្លួនឯង​ដែរ​ថា​"ខ្ញុំ​សប្បាយ​រីក
រាយ​ណាស់​ដែល បុរស​នោះ​ថើប​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ស​ង្ឃឹ​ង​ថា យាយ​របស់ខ្ញុំ​ពុំ​បាន​ទះកំភ្លៀង​គាត់​ទេ"
បុរស​ក្មេង​នោះ បាន​អង្គុយ​ញញឹម​យ៉ាង​ពេញចិត្ត ហើយ​គាត់​បាន​គិត​ថា  ​"ជីវិត​អ្វី​ក៏​ស្រស់បំព្រង
​ម្ល៉េះ​ហ្ន! តើ​មាន​បុរស​ប៉ុន្មាន​នាក់​ដែល​សំណាង​ដូច​ខ្ញុំ ដែរ​ឬទេ បើ​មាន​បុរស​ម្នាក់​ បាន​ថើប​នារី​ដ៏
​ស្អាត​ម្នាក់ ហើយ​ទះកំភ្លៀង​ចៅហ្វាយនាយ​របស់​គេ ក្នុង​ពេល​តែ​មួយ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke