CamNews

តុលាការ សម្រេចឃុំខ្លួន អតីតអធិការ ខណ្ឌមានជ័យ ពីបទកេង ប្រវ័ញ្ចថវិការដ្ឋ ជាង៦០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អតីតនគរបាលខណ្ឌមានជ័យ លោកហ៊ី ណារិន ត្រូវបានចៅក្រមសើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅវេលា ម៉ោង ប្រមាណ១១ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៤នេះ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជា បណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោយ ពីតំណាងអយ្យការបានចោទប្រកាន់អតីត មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ ពីបទកឹបកេង និងកេងប្រវ័ញ្ចថវិការដ្ឋ ជាង៦០ម៉ឺនដុល្លារ ពោលភាគច្រើនស៊ីដាច់លុយកូនចៅរបស់ខ្លួន តាំងពីឆ្នាំ២០០៦មកម្ល៉េះ ។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យ ដឹងថា ក្រោយបញ្ចប់ការសួរនាំអស់រយៈពេល ប៉ុន្មានថ្ងៃនេះ លោកហ៊ី ណារិន អតីតអធិការ នគរបាលខណ្ឌ ត្រូវបានលោកចៅក្រមយូ ប៊ុណ្ណា ចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនា គារព្រៃសជា បណ្ដោះអាសន្ន រង់ចាំការបើក សវនាការបន្ដទៀត ក្រោយពីព្រះរាជអាជ្ញា រងអមសាលាដំបូងហរាជធានីភ្នំពេញ លោក អ៊ុំ សុភក្ដ្រ បានសម្រេចចោទប្រកាន់ពីបទ កឹបកេងនិងកេងប្រវ័ញ្ចថវិការដ្ឋ ។

សូមបញ្ជាក់ថា លោកហ៊ី ណារិន ត្រូវអង្គ ភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ក្រោយពី មាន រឿងពុករលួយជាច្រើន ប្ដឹងដោយកូនចៅ របស់លោក ជាពិសេសស៊ីដាច់លុយបេសក កម្ម របស់ពួកគេតាំង ពីឆ្នាំ២០០៦ មកម្ល៉េះ ដែលសរុបជាតួលេខ ជាង៦០ម៉ឺនដុល្លារ ។

អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ការឃាត់ខ្លួនឈ្មោះ ហ៊ី ណារិន អតីតអធិការ នៃអធិការដ្ឋាន នគរបាល ខណ្ឌ មានជ័យ បានប្រព្រឹត្តល្មើសចំនួន៨ ករណីធំៗ មុននឹងឈាន ទៅធ្វើការឃាត់ខ្លួននេះ ។ បទល្មើសទាំងនោះរួមមាន ទី១.ការបើយកប្រាក់ខែ របស់មន្ត្រីនគរបាល ដែលអវត្តមានពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និង មន្ត្រីនគរបាលដែលអសកម្ម ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ ទី២. ការតម្រូវឲ្យប្រជាពលរដ្ឋ បង់លុយក្នុង ការធ្វើសៀវភៅ ស្នាក់នៅ (ក២) ១ក្បាលចំនួន ៥០០០០ រៀល សៀវភៅគ្រួសារ ១ក្បាល៥០០០០រៀល  និងចុះឈ្មោះសមាជិក ថ្មីចំនួន២០០០០រៀល ក្នុងម្នាក់ៗ ទី៣.តម្រូវ ឲ្យមន្ត្រីក្រោម ឱវាទទិញអាវចំណាំង ផ្លាតនិងស្រោមកាំភ្លើងវែង។ ទី៤. ការកេង យកប្រាក់ឧបត្តម្ភ កម្លាំងហ្វឹកហាត់ ការពារបាតុកម្ម។ ទី៥.តម្រូវឲ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្មរោងចក្រ និងមន្ត្រីមួយ ចំនួនបង់ប្រាក់ ជារៀងរាល់ខែ។ ទី៦.ការទាមទារលុយពីម្ចាស់ម៉ូតូ ដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ម៉ូតូ ដែលម្ចាស់មិនដោះស្រាយ។ ទី៧. ការប្រមូលលុយផាក ពិន័យ លើសកំណត់ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍គ្មានស្លាកលេខ កញ្ចក់ និងមួក និងទី៨.ការតម្រូវ ឲ្យបង់លុយពីការ ដោះស្រាយវាទគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ ភាគរយនៃថ្លៃសំណង ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល