CamNews

អ្នកគ្រូស្អាត ម្ចាស់ Account Facebook ឈ្មោះ Sith Kesor ចេញមុខប្រតិកម្ម "លក់នំ ក្នុងថ្នាក់រៀន"

ហ្វេសប៊ុក ៖ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ងាកក្រឡេកទៅមើលបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក កម្ពុជា ប្រធានបទក្តៅ    មួយត្រូវបានគេចែក រំលែកតៗគ្នា ជាមួយនឹង ការិះគន់ ពាក់ព័ន្ធទៅនឹងវិជ្ជាជីវៈ គ្រូបង្រៀនក្នុងស្រុក ក្រោមប្រធានបទលក់នំនៅក្នុងសាលារៀនបន្ទាប់ពីសន្លឹក រូបថតជាច្រើនសន្លឹក បញ្ជាក់ឃើញជាក់ស្តែង ក្មេងតូចៗទទួលនំ ពីអ្នកគ្រូស្រីម្នាក់ នោះ ថាជាការលក់​នំនៅក្នុងថ្នាក់រៀន ក៏ដូចជា នៅក្នុងសាលារៀន ។

ដើម្បីជាការឆ្លើយតប ទៅនឹងភាពភ័នច្រឡំកន្លងមកនេះ អ្នក គ្រូម្នាក់ ដែលអះអាង   ថាខ្លួនមានឈ្មោះ ថា សិទ្ធ កេសរ និងជាម្ចាស់ហ្វេសប៊ុក ឈ្មោះ Sith Kesor បានចេញ មុខ  ប្រតិបត្តិ និងស្រាយបំភ្លឺ តាម រយៈបណ្តាញសង្គមហ្វេសប៊ុក ពោល បង្ហោះរូបថត អមជាមួយនឹង Status  ដែលមានអត្ថន័យជារួមថា "សួស្តីមិត្តទាំងអស់គ្នា នាងខ្ញុំ សិទ្ធកេសរ ជាម្ចាស់ Facebook ឈ្មោះ Sith Kesor សូមធ្វើការបកស្រាយ ដើម្បីរក្សាកិត្តិយស  និង  សេចក្តីថ្លៃថ្នូរ  របស់ខ្លួន។ នាងខ្ញុំមានមិត្តដ៏ល្អម្នាក់ គាត់មានសណ្តានចិត្ត ល្អ ណាស់ ជាមួយនឹងមនុស្សគ្រប់គ្នា ជាពិសេសចំពោះក្មេងៗ។ គាត់  បានអោយប្រាក់ខ្ញុំ ដើម្បីទិញនំចែក ក្មេងៗ ។ ខ្ញុំបានបង្ហោះរូប ដើម្បីថ្លែង  អំណរគុណ  ដល់មិត្តខ្ញុំ ។ ខ្ញុំពិតជាអន់ចិត្តណាស់ ពេលឃើញគេ បង្ហោះ រូបខ្ញុំ ដោយប្តូរប្រធានបទថា ខ្ញុំលក់នំនៅសាលារៀន។ "

គួររំឮកថា ក្រោយពីចេញមុខបកស្រាយ រាល់ចម្ងល់ និង មតិ រិះគន់  មួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃ មកនេះ អ្នកគ្រូ សិទ្ធ កេសរ បានស្នើអោយ មិត្តហ្វេសប៊ុុក មេត្តា កុំភ័នច្រឡំ មកលើ អ្នកគ្រូទៀត ដោយ ស្នើអោយ មិត្តទាំងអស់គ្នា ចែករំលែក  នូវការស្រាយបំភ្លឺ ពិត ប្រាកដ និងចុងក្រោយមួយនេះ ក្នុងន័យ រក្សាបាននូវ កិត្តិយស ក៏ដូចជា សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន និង អោយតម្លៃដល់មិត្តអ្នកគ្រូ ដែលមានសន្តាន ចិត្តដ៏ប្រពៃ ជាដើម៕

ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក