ភ្នំពេញៈ តារាចម្រៀងស្រីស្រស់រាងតូចច្រឡឹង ដែលមានឈ្មោះ បោះសំឡេងច្រើន គួរសម កញ្ញា យ៉ុង ច័ន្ទកណ្ណិកា នៅយប់ម្សិលមិញនេះ បានរៀបចំខោអាវ ដោយមាន ដឹកដៃបុរសរូបសង្ហារ ហង្ស ឧត្តមម៉ានី អូសវ៉ាលីចេញទៅសម្តែង កើបលុយនៅ អាម៉េរិក ។

នៅរាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤យប់មិញនេះ តារាចម្រៀងស្រីម្ចាស់បទ “វាចាស្រី ឡង់សេ” កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានដឹកដៃតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ហង្ស ឧត្តមម៉ានី ចេញទៅសម្តែងរួមគ្នា នៅលើទឹកដីសម្បូរដុល្លារ រយៈពេល ៣ខែហើយ ក៏ជាលើកទី១ ហើយដែលតារាចម្រៀង ទាំងពីរដួងនេះ បានដឹកដៃគ្នា ចេញទៅសម្តែង នៅក្រៅប្រទេសបែបនេះ។

មុនពេលដែល តារាប្រុសស្រីមួយគូនេះ ឡើងយន្តហោះបោះពួយ ចេញទៅសម្តែង នៅក្រៅប្រទេសនោះ គេបានឃើញមាន វត្តមានមិត្តសិល្បករ និងសាច់ញាតិបង ប្អូនរបស់ពួកគេជាច្រើន បានទៅជូនដំណើរ ពួកគេឡើងយន្តហោះ។ ហើយសម្រាប់ ដំណើរចេញទៅសម្តែងនេះ តារាទាំងពីរដួងនេះបានបញ្ជាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញថា ពួកគេទាំងពីរនាក់ បានត្រៀមបទចម្រៀងរួចហើយ ក្នុងការយក ទៅបកស្រាយ សម្តែងនៅក្រៅប្រទេស ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាមាន វត្តមានសិល្បករ- សិល្ប ការិនី ជាច្រើន បាននាំគ្នាចេញទៅសម្តែង នៅក្រៅប្រទេសជាបន្តបន្ទាប់ មិនដាច់ទៅ តាមការអញ្ជើញរបស់ Sponsor នៅក្រៅប្រទេស ហើយត្រឡប់មកវិញជាមួយ ភាព ជោគជ័យ និងកើបលុយមក ស្រុកកំណើតវិញ ថែមទៀតផង ។

ដោយឡែកការចេញទៅសម្តែង នៅលើទឹកដីអាម៉េរិក របស់ដៃគូចម្រៀងថ្មោងថ្មី កញ្ញា យ៉ុង ច័ន្ទកណ្ណិកា និង លោក ហង្ស ឧត្តមម៉ានី អាចទទួលបានជោគជ័យ ដល់ កម្រិតណា មានតែរង់ចាំអ៊ុតមើល ក្រោយពីពួកគេត្រឡប់មក ពីការសម្តែងវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល