ភ្នំពេញ៖ ខណៈដែលផលិតកម្ម រ៉ក់( Rock) កំពុងតែសម្រុកផលិតរឿងភាគ ដាក់បញ្ចាំងនៅក្នុងស្ថានីយ ទូរទស្សន៍ និងបញ្ចាំង នៅក្នុងរោងភាពយន្ត ខ្នាតអន្តរជាតិ នានាជាច្រើននោះ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ នេះ ផលិតកម្ម បានរៀបចំពិធីក្រុងពាលី រឿងថ្មីមួយទៀត មានចំណងជើងថា "មរតកបេះដូង" ដែលជាភាពយន្ត មានប្រមាណជាង ៤០ភាគ បរិយាយពីជីវិតរបស់អ្នករស់នៅ ក្នុងខេត្ត បាត់ដំបងម្នាក់ ។

ពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ នេះ ត្រូវបានធ្វើឡើង នៅក្នុងបរិវេណ ភូមិគ្រិះរបស់លោក អ៊ិន សុភិន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានចូលរួម ពីសំណាក់តារាសម្ដែង ប្រុស-ស្រីល្បីៗ ជាច្រើនដួង និងក្រុមការងារថតទាំងអស់ ។ រឿង"មរតកបេះដូង" មានតារាសម្ដែង កញ្ញា ជុំ រចនាពេជ្រ ហៅ Baby និងលោក ភិម តារាវិបុល ជាតួឯកប្រុសស្រី។

លោក អ៊ិន សុភិន អ្នកនិពន្ធរឿង "មរតកបេះដូង" បានថ្លែងឲ្យដឹងថា ទោះបីជាខែនេះ មិនទាន់ផុតរដូវវស្សាក្ដី ប៉ុន្តែផលិតកម្មរ៉ក់ នៅតែសម្រុកថតខ្សែភាពយន្ត ដាក់បញ្ចាំង នៅក្នុងស្ថានីទូរទស្សន៍ ជាហូរហែ ។ ជាក់ស្ដែងដូចជាពេលនេះ យើងបានក្រុងពាលី ថតរឿងថ្មីមួយទៀត មានចំណងជើងថា "មរតកបេះដូង" ខណៈដែលយើងក៏កំពុងតែថតបញ្ចប់រឿង "ទឹកចិត្តប្រពន្ធ"និងរឿង"ឱ កូនសម្លាញ់" ។ រឿងនេះ ពេលថតចប់ត្រូវចាក់បញ្ចាំង នៅក្នុងស្ថានីយ ទូរទស្សន៍ CTN មានចំនួន៤០ ទៅ៤៥ ភាគ ។

លោក អ៊ិន សុភិន បន្តថា រឿង"មរតកបេះដូង" មានលក្ខណៈខុសប្លែកពីគេ គឺត្រង់ថា ជារឿងមានការកាច់កុងគ្នាច្រើន តាមបែបយុវវ័យ ដោយនិយាយសម្ដៅ ទៅលើតួប្រុស ជាអ្នកមកពីឃុំតាង៉ែន ស្រុកបាណន់ ខេត្តបានដំបង មកស្នាក់នៅក្នុងផ្ទះយាយ ក្នុងទីក្រុងភ្នំពេញ ហើយគាប់ជួនលោកយាយ ក៏មានចៅស្រីម្នាក់ទៀត នៅជាមួយគ្នា ទើបមានការច្រណែនថា ចៅប្រុសមកពីខេត្តបាត់ដំបងនោះ មានបំណងចង់បាន ទ្រព្យសម្បត្តិយាយរបស់ខ្លួន ហើយក៏កើតរឿង កាច់កុង គ្នាតែម្ដង ។

លោកបន្តថា រឿងភាគ "មរតកបេះដូង" លោកបានជ្រើសរើស តារាសម្ដែង កញ្ញា បេប៊ី ជាតួឯកស្រី និងលោក ភិម តារាវិបុល ។ មូលហេតុដែលលោក ជ្រើសរើសយក កញ្ញា បេប៊ី ជាតួឯកស្រី ព្រោះលោកយល់ថា នាងមានអត្តចរិត ត្រូវនឹងតួឯក ក្នុងសាច់រឿងនេះ ព្រោះត្រូវសម្ដែងជាតួកាចឆ្នាស់ឆ្នើម កាច់ចុងគ្នា មិនចុះចាញ់អ្នកណាឡើយ ជាពិសេសតួឯកប្រុស តែម្ដង ។

ចំណែកឯ កញ្ញា បេប៊ី វិញ បានថ្លៃប្រាប់ទាំងអារម្មណ៍ រំភើបរីករាយ ថា នាងពិតជាសប្បាយចិត្តពេល បានគ្រងតំណែង ជាតួឯកលើកដំបូង ក្នុងរឿង "មរតកបេះដូង" ព្រោះកន្លងមក នាងបានត្រឹមសម្ដែង ជាតួរងប៉ុណ្ណោះ ។ កញ្ញា បេប៊ី បានតាំងចិត្តថា នឹងប្រឹងប្រែង ឆ្លងកាត់ឧបសគ្គ គ្រប់បែបយ៉ាង ដើម្បីឲ្យខ្លួន ទទួលបានជោគជ័យ ព្រោះពេលសម្ដែងតួឯក គឺទស្សនិកជន ចាប់អារម្មណ៍ច្រើន ទាំងការស្លៀកពាក់ ការសម្ដែង និងការរៀបចំអត្តចរិត ជាដើម ហើយនាងនឹងខិតខំធ្វើឲ្យបានល្អ ។

គួរបញ្ជាក់ថា ភាពយន្តភាគ "មរតកបេះដូង" ជាប្រភេទរឿង HD និងត្រូវប្រើរយៈពេលថតជាង៣ខែ មាននៅខេត្តបាត់ដំបង និងក្នុងក្រុងភ្នំពេញ ដោយមានតារាសម្ដែង ប្រុសស្រីល្បីៗ ចូលរួមសម្ដែង រួមមាន កញ្ញា ជុំ រចនាពេជ្រ លោក ភិម តារាវិបុល អ្នកនាង ចាន់ តារាទី កញ្ញា ផាន់ ផាភួង កញ្ញា ដួង ស្រីពេជ្រ លោក អូន ឧស្សាហ៍ លោក លឹម ជាឡាយ កញ្ញា អៀ ម៉េងលិ លោក លឹម រដ្ឋា និងតារាល្បីជាច្រើនដួងទៀត ៕

លោក អ៊ិន សុភិន អ្នកនិពន្ធរឿង "មរតកបេះដូង"

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល