ភាពយន្ត ៖ ខែកក្កដា គឺជាខែដែលអ្នកគាំទ្រខ្សែភាពយន្តហូលីវូដ បានទន្ទឹងរង់ចាំ យូរណាស់មកហើយ ពីព្រោះ ខ្សែភាពយន្ត ដ៏ល្បីមួយ ដែលមាន ចំណងជើងថា Dawn of the Planet of the Apes គឺជាខ្សែភាព យន្តបាញ់ប្រហារ បែបវិទ្យាសាស្រ្តទំនើប នឹងធ្វើការ ចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនៅក្នុងខែ នេះ ដោយសារតែខ្សែភាពយន្តនេះ ទទួលបានការគាំទ្រ យ៉ាងខ្លាំង កាលពីវគ្គទីមួយ ពីសំណាក់ អ្នក ទស្សនា ទើបធ្វើអោយវគ្គថ្មីនេះមានអ្នករង់ចាំទស្សនា យ៉ាងច្រើនកុះករជុំវិញពិភពលោក។

ខ្សែភាពយន្តថ្មីនេះ ចូលរួមសំដែងដោយតារាហូលីវូដដែលមានឈ្មោះថា Andy Serkis ដែលធ្លាប់ សំ ដែង ក្នុងខ្សែ ភាពយន្ត King Kong, Lord of the Rings, Rise of the Planet of the Apes នឹងដើរតួជា សត្វស្វាឈ្មោះ Caesar គឺជាអ្នកដឹកនាំនៃក្រុមស្វាទាំងអស់។

តារាសំដែង ជើងចាស់ Gary Oldman ដែលធ្លាប់ចូលរួមសំដែង ក្នុងភាពយន្ត ជាច្រើនដូចជា Harry Potter, The Dark Knight Rises, Robocob ដើរជាតួអង្គ Dreyfus ផងដែរ។

ខ្សែភាពយន្តនេះ គឺជាភាពយន្តបាញ់ប្រហារ បែបវិទ្យាសាស្រ្តទំនើប (Action, Drama, Sci-Fi) គួបផ្សំ ជាមួយបច្ចេកវិទ្យា 3D ។ ភាពយន្តនេះនិយាយអំពីមនុស្សមួយក្រុម នៃតំបន់មួយដែលត្រូវរងការ បំ ផ្លាញ ដោយជំងឺមួយប្រភេទ បានព្យាយាមដើរស្វែងរកជំនួយ ដើម្បីរស់រានមានជីវិត។ ខណៈពេល ជា មួយ គ្នានោះដែរ ក្រុមស្វា ដែលដឹកនាំដោយ Caesar បានជួបជាមួយក្រុមមនុស្សនោះ ហើយក៏បាន ព្យា យាមជួយពួកគេ។ ដោយសារតែមានការមិនចុះសម្រុងគ្នា ពួកគេបានប៉ះទង្គិចគ្នា ហើយបង្កើតជា សង្គ្រាម មួយដ៏សាហាវ។

ប្រសិនបើ លោកអ្នកចង់ជ្រាបច្បាស់ថាតើ កត្តាអ្វី ដែលធ្វើអោយ មានការប៉ះ ទង្គិចគ្នា រវាង Caesar នឹងក្រុមមនុស្សរហូតបង្កើតជាសង្គ្រាម និង ឈុតឆាកប្រយុទ្ធដ៏សាហាវយ៉ាងណានោះ សូមកុំភ្លេចចូល រួម ទស្សនាទាំងអស់ គ្នា ដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៤ ខែ កក្កដា នេះតទៅ នៅរោងភាពយន្ត លំដាប់ អន្តរជាតិទាំងអស់។

ដើម្បីទទួលបានពត៌មានថ្មីទាក់ទង នឹងភាពយន្ត និង ចូលរួមលេងល្បែង ដើម្បីឈ្នះ រង្វាន់ផ្សេង សូម ចូលទៅ កាន់ Facebook Fanpage របស់ ចៃកុន Jai Kon តាមអាស័យដ្ឋាន www.facebook.com/Jai Kon.Cambodia និងទស្សនាវីដេអូឃ្លីបខ្លីៗរបស់ភាពយន្តថ្មីតាម www.youtube.com/JaikonCambodia
សូមទស្សនាវីដេអូខ្លីរបស់ភាពយន្តដែលមាននៅខាង ក្រោមទាំងអស់គ្នាណា៎

<object width="486" height="416" data="http://www.youtube.com/v/tnt-5Blvq80&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/tnt-5Blvq80&rel=1" /></object>

ដោយ ៖ កុសល