CamNews

រមណីដ្ឋានទឹកជ្រោះអន្លង់រ័ត្ន

ចំពោះភ្ញៀវទេសចរទាំងឡាយដែលធ្លាប់បានទៅលេងកំសាន្តនៅរមណីយដ្ឋាន ឧទ្យានជាតិ
គីរីរម្យបានស្គាល់រួចមកហើយនូវ ទឹកធ្លាក់ចំបក់    ប៉ុន្តែប្រហែលជាពុំបានស្គាល់នូវកន្លែង
កំសាន្តដ៏មនោរម្យមួយកន្លែងទៀតឡើយ។   ទីនោះគឺមានឈ្មោះថា រមណីដ្ឋានទឹកជ្រោះ
អន្លង់រ័ត្ន។

ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណបួនគីឡូម៉ែត្រ ខាងជើងឧទ្យានជាតិគិរីរម្យ និង
មានចម្ងាយប្រមាណបីគីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់មានទីតាំងស្ថិតក្នុងឃុំចំបក់
ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សហគមន៍ទេសចរ
ណ៍ក្នុងឃុំចំបក់ បានបង្កើតឡើងនៅឆ្នាំ២០០៨។

ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នបានដោយមធ្យោបាយ
គ្រប់ប្រភេទទៅដល់កន្លែងតែម្តង ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកភូមិ និង
ចំនុចទាក់ទាញសំខាន់បី    ដែលនាំឲ្យភ្ញៀវទេសចរមកលេងកំសាន្តនៅទីនេះ   មានដូចជា
អាហារដែលមានតំលៃសមរម្យ ទឹកជ្រោះដែលអាចងូតលេងកំសាន្តបាន    និងទិដ្ឋភាពព្រៃ
ព្រឹក្សាដ៏ស្រស់បំព្រងគួរឲ្យចង់គយគន់។

ក្រៅពីការទស្សនាទឹកជ្រោះព្រៃព្រឹក្សា និងងូតទឹកបឹង ភ្ញៀវទេសចរក៏អាចទស្សនានូវ ល្បែង
ប្រជាប្រិយ ដែលសម្តែងដោយអ្នកភូមិ និង ធ្វើការស្វែងយល់ពី ជីវភាព និងការរស់នៅរបស់
ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះទៀតផង ៕

ដោយ៖ រិនដូ

ប្រភព៖ .chanbokeo.