CamNews

Apple បញ្ចេញវីដេអូឃោសនាថ្មី ៖ iPhone 5s ខ្លាំងក្លាផ្នែកកម្មវិធី (វីដេអូ)

បើទោះជានៅលើបណ្ដាទំព័រសារព័ត៌មាន ធ្លាប់បានលើកឡើងនូវចំនុចខ្វះខាត ឬចំនុចខ្សោយ
មួយចំនួនរបស់ iPhone បើធៀបនឹង បណ្ដាស្មាតហ្វូនដែលប្រើ Window Phone ឬ Android
ប៉ុន្ដែ ថ្មីៗនេះ Apple បញ្ជាក់ឡើងវិញនូវភាពខ្លាំងក្លារបស់ iPhone ពិសេស គឺផ្ដោតទៅលើទូរ
ស័ព្ទ iPhone 5s។

តាមពិតទៅ ភាពខ្លាំងក្លារបស់ស្មាតហ្វូន iPhone 5s គឺពុំមាននរណាអាចប្រកែកបាននោះទេ
ហើយដើម្បីបញ្ជាក់បន្ថែម ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូឃោសនាថ្មីមួយទៀត សម្រាប់
iPhone 5s ក្នុងនោះ Apple បានអធិប្បាយអំពីថាមពលរបស់ស្មាតហ្វូននេះ ទាក់ទិននឹងកម្មវិធី
នានា។

ជាមួយនឹងឃ្លាឃោសនា "With the power of iPhone 5s, you're more powerful than you think"
(បកប្រែក្រៅផ្លូវការថា ៖ ជាមួយនឹងថាមពលរបស់ iPhone 5s អ្នកនឹងមានកម្លាំងខ្លាំងជាងអ្វីដែល
អ្នកគិត) រួមនឹងបទចម្រៀង "when I grow up" ក្រុមហ៊ុន Apple ដូចជាចង់អះអាង និងសង្កត់ធ្ងន់
នូវផល​ប្រយោជន៍ដ៏ច្រើននៃបរិមាណកម្មវិធីរបស់ iPhone និយាយដោយឡែក និងប្រព័ន្ធ iOS
និយាយរួម។

អំពីកម្មវិធី ក្រោយពីការអភិវឌ្ឍជាច្រើនឆ្នាំកន្លង ចំនួនកម្មវិធីនៅលើ App Store នៅតែជាផ្សារ
ដែលផ្ទុក “ទំនិញ” ដ៏ច្រើន ដែលបណ្ដាក្រុមហ៊ុនដទៃ គួរតែរៀនសូត្រតាម៕

<object style="display: block; margin-left: auto; margin-right: auto;" width="472" height="404" data="http://www.youtube.com/v/PQBTd4xF6tU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/PQBTd4xF6tU&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Appleinsider