កណ្តាល៖ នារីទេសចរបរទេស និងសង្សារ បានជិះម៉ូតូឱបគ្នា លើដងផ្លូវសាធារណៈទាំងអាក្រាតកាយ ធ្វើទានដល់ចក្ខុបងប្អូនប្រជាពលរដ្ឋខ្មែរ តាមមើលភ្លឹកអារម្មណ៍ស្ទើរគ្រប់គ្នា។

សមត្ថកិច្ច បានឲ្យដឹងថា ការជិះម៉ូតូទស្សនា ស្រង់ស្រូបខ្យល់អាកាសធម្មជាតិ នាដែនដីជនបទ របស់ក្រុមអ្នក ទេសចរបរទេសទាំងអាក្រាតកាយតាមទីសាធារណៈ មិនខ្វល់ពីអារម្មណ៍បងប្អូនពលរដ្ឋខ្មែរនេះ បានកើតឡើង នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ នៅក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ទោះបីនារីអ្នកទេសចរចិត្តល្អធ្វើសម្បទានរូបកាយ ជាចំណីចក្ខុបងប្អូនពលរដ្ឋខ្មែរ ជាពិសេសបុរសៗយ៉ាងណាក្តី តែកម្លាំងបងៗកងកម្លាំងនគរបាល ក្នុងឃុំពាមរាំង មិនអនុញ្ញាតនោះឡើយ ព្រោះវាបង្កផលប៉ះពាល់ខ្លាំងដល់ សីលធម៌ក្នុងសង្គមកម្ពុជា ជាពិសេសអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ព្រោះអ្នកបើកបររវល់ភ្លឹកតាមសម្រស់ពីធម្ម ជាតិរបស់នារីទេសចរបរទេស ចិត្តសែនល្អរូបនេះ។

ក្រោយឃើញហេតុការណ៍ដូចនេះ កម្លាំងនគរបាលប៉ុស្តិ៍ពាមរាំង បានជិះម៉ូតូដេញតាមឃាត់ម៉ូតូនារីទេសចរ បរទេស រួមនិងសង្សាររបស់នាង មកធ្វើការអប់រំ និងរកសម្លៀកបំពាក់ឲ្យស្លៀកពាក់ត្រឹមត្រូវ ទើបអនុញ្ញាតឲ្យជិះ ម៉ូតូចេញបាត់ទៅ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឲឲ្យដឹងថា ក្រុមទេសចរបរទេសទាំងនេះមានឈ្មោះ

១-CRAWFORD BROWN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិស្កុតឡែន ២-ឈ្មោះ CATARINA AARNIO ភេទស្រី អាយុ២២ឆ្នាំ ជនជាតិហ្វាំងឡង់ និង ទី៣- ឈ្មោះ GIANCARLO ALLOCCA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអ៊ីតាលី៕

ផ្ដល់សិទ្ធដោយដើមអម្ពិល