ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បន្ទាប់ពីបែកបាក់ស្នេហា ជាមួយ ទឹម រដ្ឋា លោក ហ្សេកគី ជនជាតិប៉ាគីស្ថាន និងជា ជនអន្តោប្រវេសន៍ សម្បូរទ្រព្យម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ បានបង្កបញ្ហាជាច្រើន ដល់អ្នករស់នៅក្នុងទីក្រុងជាមួយ លោក ។ ថ្មីៗនេះ លោកបានជួបប្រទះ ជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដោយសារបើកលឿននាពេលយប់ តែសំណាងល្អលោកមិនស្លាប់ក្នុងគ្រោះថ្នាក់ ។ ប៉ុន្តែបន្ទាប់ពីរងគ្រោះថ្នាក់បែបនេះរួចមកលោក Zakky មិនព្រមបញ្ឈប់ សកម្មភាព ដ៏គគ្លើនរបស់ខ្លួននេះឡើយ ។

ថ្មីៗនេះ អតីតអ្នកនិពន្ធ ដ៏ល្បីល្បាញ លោក ជំទាវ ងិន ម៉ានីយា ថៃនរៈសត្យា ដែលជាម្ដាយបង្កើត របស់តារាសម្ដែងដ៏ ល្បី លោក ថៃ នរៈពិទូរ្យ បានប្រើប្រាស់ Facebook របស់ខ្លួន និយាយយ៉ាងបើកចំហរ ពីលោក ហ្សេក គី អតីតសង្សារ ទឹម រដ្ឋា ដែលបានសម្ដែងអាកប្បកិរិយា មិនសមរម្យ ពេលជួបបញ្ហាតិចតួចខណៈកំពុងបើកបរ តាមដងផ្លូវ ព្រោះជាជន បរទេសផងនោះ ត្រូវតែបង្ហាញអត្តចរិតឲ្យប្រសើរជាងនេះ។

លោកជំទាវ ងិន ម៉ានិយា បានសរសេរក្នុងបណ្ដាញហ្វេសប៊ុកថា «មានបងប្អូនណាស្គាល់ អាជនបរទេសម្នាក់នេះទេ? បើកឡានមហាសែនឈ្លើយ គ្មានគោរពរសិទ្ធិ បើកបរអីបន្តិច បើកខុសហើយ បបួលគេចុះពីលើឡានវាយគ្នាទៀត ។ តើ វាអាងអីទៅ ??? ហេតុអ្វី មិនខ្លាចច្បាប់ស្រុកខ្មែរ មិនខ្លាច ប៉ូលីស ??? តើវាជាអ្នកណា(នរណា)? នៅលើដីខ្មែរ មើលងាយខ្មែរ មើលងាយច្បាប់ខ្មែរ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់..» ។

បន្ទាប់ពីលោកជំទាវបានចេញមុខនិយាយដោយផ្ទាល់បែបនេះមិត្តក្នុងបណ្ដាញសង្គម Facebook បាននាំគ្នាចែករំលែក បន្ត ពេញហ្វេសប៊ុក ដោយគាំទ្រប្រសាសន៍របស់លោកជំទាវ ព្រោះគេពិតជា ឃើញភាពព្រហើន របស់ លោក ហ្សេកគី ពិតប្រាកដមែន ។ ក្នុងនោះ គេក៏ឃើញអ្នកសិល្បៈ មួយចំនួន ចូលរួម Share ផងដែរ ។ ជារឿងពិតមិនថា ជនជាតិណា រស់នៅប្រទេសណា ត្រូវតែគោរពរច្បាប់ នៃប្រទេសនោះ ព្រោះខ្លួនជ្រកកោន ក្រោមដំបូលច្បាប់នៃប្រទេសនោះ ។ សូម្បី តែខ្លួនរស់នៅក្នុងប្រទេសរបស់ខ្លួន ក៏ច្បាប់មានព្រំដែនកំណត់ដូចគ្នា មិនមែនធ្វើអ្វីស្រេចតែអំពើរចិត្តនោះឡើយ ។

តែសកម្មភាពមិនសមរម្យរបស់ ហ្សេកគឺ ហាក់បង្ហាញពីអារម្មណ៍ច្របូកច្របល់ក្រោយបែកបាក់ស្នេហាជាមួយតារាមហា សិចស៊ី ទឹម រដ្ឋា ។ មិត្តរបស់ ហ្សេកគី បានឲ្យដំបូន្មានថា លើកក្រោយគួរឈប់មានស្នេហា ជាមួយតារា ល្បីទៅ ប៉ុន្តែការ ឲ្យណែនាំនេះ មិនបានធ្វើឲ្យ ហ្សេកគឺ ធូរស្បើយផ្លូវចិត្តឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល