CamNews

តំបន់ទេសចរណ៍ដ៏អច្ឆរិយ សម្បូរទៅដោយប្រាង្គ ប្រាសាទ រាប់ពានប្រាសាទ នៅកណ្តាលព្រៃ

សៀមរាប​ មាន​ទីតាំង​នៅ​ភាគពាយព្យ​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​ជា​ច្រកចូល​ទៅ​ដល់​តំបន់​ប្រាសាទ​អង្គរវត្ដ​ដ៏​ល្បីល្បាញ​របស់​ ពិភពលោក បូក​បញ្ចូល​ទាំង​ប្រាសាទ​អង្គរវត្ត​ដ៏ល្បីល្បាញ។ ខេត្ត​នេះ​ក៏​មាន​ទីក្រុង​ ដែល​មាន​សណ្ឋាគារ​ប្រណីតៗ អាគារ​បន្សល់​ទុក​ពី​សម័យ​អាណានិគម​យ៉ាង​ស្រស់ស្អាត ហាងស្រា​តាម​ផ្លូវ តម្បាញសូត្រ ផ្សារ និង​អ្វីៗ​ផ្សេង​ទៀត​ជា​ច្រើន។

ទីក្រុង​សៀមរាប​ ក៏​ជា​ទីក្រុង​របស់​ខេត្ត​នេះ​ដែល​ជា​គោលដៅ​ទេសចរណ៍ "ត្រូវតែទស្សនា" សម្រាប់​ភ្ញៀវ​ទាំងអស់​ដែល​មក​ប្រទេស​កម្ពុជា។ នៅ​ទីនេះ​ហើយ​ដែល​មាន​ប្រសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​សតវត្សរ៍​ទី១២ និង​ជា​សំណង់​សាសនា​ធំ​បំផុត​របស់​ពិភពលោក។ មាន​ទីតាំង​នៅ​ភាគខាងជើង​បឹង​ទន្លេសាប អច្ឆរិយៈ​ទីប្រាំបី​របស់​ពិភពលោក​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​នេះ​​អាច​នឹង​ទៅ ​ដល់​បាន​ដោយ​យន្ដហោះ រថយន្ត និង​កាណូត។

តំបន់​ប្រាសាទ​បុរាណអង្គរ ដែល​មាន​ទីតាំង​នៅ​ក្នុង​ព្រៃ​ក្រាស់ សព្វថ្ងៃ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO។ នៅ​ទីនោះ​មាន​ច្រើន​ជាង​មួយពាន់​ប្រាសាទ រាប់​ពី​ប្រភេទ​មិនច្បាស់​ជា​ច្រើន​នៃ​ថ្ម​ដែល​នៅ​គ្រប់​ទីកន្លែង​រហូត​ដល់​ វាលស្រែ ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ដល់​ប្រាសាទ​អង្គរវត្ត​ល្អ​បំផុត។

ជា​ផ្នែក​នៃ​កេរ្តិ៍​តំណែល​នៃ​ប្រសាទ​អង្គរ​ដ៏​ធំ សៀមរាប​ មាន​អ្វី​ជា​ច្រើន​ទៀត​ផ្ដល់​ជូន​អ្នក​ទេសចរ ដូចជា​ទេសភាព​ភូមិបណ្ដែតទឹក​នៅ​លើ​បឹងទន្លេសាប​រហូត​ដល់​តំបន់​បេតិកភណ្ឌ​នៃ ​ភ្នំគូលេន ហើយ​ថ្មីៗ​នេះ​ក៏​បាន​រក​ឃើញ​ប្រាសាទ​កោះកេរ​ផង​ដែរ។

នៅ​ក្នុង​ទីក្រុង​មាន​ហាង​ដែល​លក់​វត្ថុ​ របស់​ជនជាតិ វិចិត្រសាល ហាងកាហ្វេ អាហារដ្ឋាន​និង​ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​គ្រប់​ប្រភេទ។ ហាងស្រា​តាម​ផ្លូវ និង​ផ្សាររាត្រី​សៀមរាប​ដ៏​ល្បីល្បាញ​សព្វថ្ងៃ​ជា​ទិសដៅ​ទេសចរណ៍​ល្បីល្បាញ​ សម្រាប់​ពួកគេ។ បន្ថែម​លើ​នេះ តម្បាញសូត្រ វាលស្រែជនបទ ភូមិនេសាទ និង​តំបន់​សម្បូរ​បក្សី​នៅ​ជិត​បឹងទន្លេសាប​ធ្វើ​អោយ​សៀមរាប​ជា​ខេត្ត​មួយ​ នៃ​កន្លែង​គួរ​អោយ​ចាប់ចិត្ត​ផ្សេង​ទៀត​របស់​ពិភពលោក៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia