CamNews

Airbus បញ្ជាក់អោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates លុបចោល ការបញ្ជាទិញ យន្តហោះ ៧០ គ្រឿង ប្រភេទ A350

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates វត្តមានមកពីក្រុង ឌូបៃ​សហព័ន្ធ អារ៉ាប់អ៊ី ម៉ីរ៉េត បានលុបចោល នូវការបញ្ជាទិញ យន្តហោះ ដល់ទៅ ៧០ គ្រឿង ប្រភេទ A350 ពីក្រុមហ៊ុន ផលិតយន្តហោះនាំមុខ របស់ពិភពលោក Airbus Group  ក្រោយពីមានកិច្ចពិភាក្សាផ្លូវការ ស្តីអំពី តម្រូវការ ក្រុមហ៊ុនអាកាសចរណ៍  ទៅលើ  បណ្តាយន្តហោះ  ប្រភេទថ្មី  នេះបើយោងតាមការដក ស្រង់អត្ថបទផ្សាយ ពីគេហទំព័រ​សារព័ត៌មាន បរទេស អាស៊ីវ័ន ។

ក្រុមហ៊ុន Airbus បានគូសបញ្ជាក់អោយដឹង    នៅក្នុង សេចក្តីថ្លែងការណ៍ របស់ខ្លួន អោយដឹងថា កាលពីអំឡុងឆ្នាំ ២០០៧ កន្លងទៅ ក្រុមហ៊ុន  អាកាសចរណ៍ Emirates បានបញ្ជាទិញ យន្តហោះ ប្រភេទថ្មី ដល់ទៅ ៧០ គ្រឿង ក្នុង  នោះ A350-900 មាន ចំនួន ៥០ គ្រឿង និង A350-1000 មាន ចំនួន ២០ គ្រឿង ហើយការបញ្ជាទិញមួយនេះ  បើតាម ការគ្រោងទុក យន្តហោះគ្រឿងដំបូងដែល និឹងទទួលបាន នឹងត្រូវផ្តល់ជូន ក្នុងអំឡុងឆ្នាំ ២០១៩ ។

Airbus បញ្ជាក់បន្តអោយដឹងថា វាគឺជាទំនុក ចិត្តដ៏ខ្លាំងមួយ  ស្តីពី  កម្មវិធី  A350 ស្របពេលដែល មានគូប្រជែង Boeing's 787 Dreamliner គឺជាដៃគូប្រកួតនាំមុខ   បំផុត ខណៈពេលដែលមានការ រំពឹងទុក អោយដឹងថា នឹងមានការបញ្ជាទិញ A350 កាន់តែច្រើនឡើងៗ នៅក្នុងអំឡុងឆ្នាំ ២០១៤ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន