កំពង់ស្ពឺ ៖ អនុប្រធាន សាខាពន្ធដារខេត្ដ កំពង់ស្ពឺ បានគាបស្លាប់នៅក្នុងរថយន្ដរបស់ ខ្លួន បន្ទាប់ពីបើកទៅបុក រថយន្ដដឹកទំនិញ ដែលកំពុងធ្វើដំណើរនៅពីមុខក្នុងទិសដៅពី ខេត្ដកំពង់ស្ពឺ ឆ្ពោះមករាជធានីភ្នំពេញ ។

គ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិត លោកហ៊ីដារា សារឿន អនុប្រធានសាខាពន្ធ ដារខេត្ដកំពង់ស្ពឺរូបនេះ បានកើតឡើងកាល ពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ក្នុងឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

នាយផ្នែកនគរបាលចរាចរណ៍នៃស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ លោកលី ចាន់ថន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ នេះ ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងខណៈដែល ជនរងគ្រោះកំពុង បើករថយន្ដម៉ាកលុច្សស៊ីស ៤៧០ តែម្នាក់ឯង ពីខេត្ដកំពង់ស្ពឺ ឆ្ពោះទៅផ្ទះរបស់ខ្លួននៅរាជ ធានីភ្នំពេញ លុះដល់ចំណុចឃុំ ត្រពាំងគង ស្រាប់តែជួបគ្រោះថ្នាក់រហូតបាត់បង់ជីវិត តែម្ដង ។

លោកលី ចាន់ថន បានបញ្ជាក់ទៀតថា ជនរងគ្រោះបានបើករថយន្ដទៅបុករថយន្ដ ដឹកទំនិញមួយគ្រឿងម៉ាកហ៊ីណូ បណ្ដាលឱ្យ គាបស្លាប់ភ្លាមៗនៅក្នុងរថយន្ដតែម្ដង ។

បើតាមមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានដាក់ការសង្ស័យថា ជនរងគ្រោះអាចស្រ វឹងទើបបើករថយន្ដទៅបុករថយន្ដដឹកទំនិញ បណ្ដាលឱ្យគាបស្លាប់យ៉ាងដូច្នេះ ។

ក្រោយកើតហេតុ រថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំ ការដោះស្រាយបន្ដទៀត ខណៈដែលសពជន រងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុម គ្រួសារមកទទួលយក ដើម្បីធ្វើបុណ្យតាម ប្រពៃណី ៕

សិទ្ធដោយ៖ ដើមអម្ពិល