(ភ្នំពេញ)៖ ទើបតែបញ្ចប់ការប្រឡងជ្រើសរើស តារាម៉ូឌែល ហើយបានប្រកាសជយលាភី អ្នកឈ្នះជាប់ ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាប់១ម៉ឺនដុល្លារ ។ រីឯអ្នកជាប់លេខពីរ២ ទទួលបានទឹកប្រាក់៥ពាន់ដុល្លារ ដោយកម្មវិធីនេះ បញ្ចប់មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែផ្ទុះលេចធ្លាយ ភាពមិនប្រក្រតីជុំវិញការដាក់ពិន្ទុ លើតារាឯកចំណាក់ថ្នាក់លេខ១ ដោយមានការលើកឡើងថា បង្កើតកម្មវិធីយកខ្សែស្រឡាយ យកបក្សពួកឲ្យជាប់ ចំណាក់ថ្នាក់លេខ១ ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួត នៃឲ្យតែខាតពេលវេលា។

នៅលើបណ្តាសង្គមហ្វេសប៊ុកថ្មីៗនេះ គេសង្កេតឃើញមានការរិះគន់ជាច្រើន បានបាញ់ចាក់ស្រោច លើកម្មវិធីប្រឡង ដើរបង្ហាញម៉ូដ «Face of Cambodia» ដែលរៀបចំបង្កើត ឡើង ដោយស្ថានីយទូរទស្សន៍ CNC ដែលទើបតែប្រឡងបញ្ចប់ផ្តាច់ព្រ័ត្រ ជ្រើសរកបេក្ខជន-បេក្ខនារី ដែលជាប់ចំណាក់ថ្នាក់លេខ១និងលេខ២ ដើម្បីទទួលបានតំណែង ជាតារាឯក និងទឹកប្រាក់តាមលំដាប់ថ្នាក់ ដូចខាងលើនេះ។

បេក្ខជនម្នាក់ ដែលបានចូលរួមប្រឡងកម្មវិធី ហើយមិនត្រូវបានជាប់ចំណាក់ថ្នាក់ បានសរសេរបង្ហោះសារ បង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការប្រកាសផលទ្ធលពិន្ទុ នៅលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនថា «តើអ្នកណាខ្លះ បានមើលកម្មវិធី Face of Cambodia នៅប៉ុស្តិ៍ CNC ខ្លះ ???? អយុត្តិធម៌ ពុករលួយ ព្រោះវាអយុត្តិធម៌ហួសហេតុ វគ្គផ្តាច់ព្រ័ត្រ សល់បេក្ខជន៩រូប បេក្ខនារី៩រូប ហេតុអីកម្មវិធី បែរជាទៅជួលតារាបង្ហាញម៉ូដស្រីប្រុស បន្ថែម២២រូប ដោយឲ្យម្នាក់50$ ក្នុងនាមបេក្ខជន ទៅវិញ ..? »។

យុវជនដដែលសរសេរបន្តថា «ពេលសួរថា គ្រាន់តែដើម្បីបង្ហាញសម្លៀកបំពាក់ និងអមឆាកឲ្យឃើញមនុស្សច្រើនទេ ស្រាប់ដល់ពេលប្រកាសលទ្ធផល បេក្ខនារីជយលាភីប្រកាស ឈ្មោះខុសទៀត ហើយក៏សុំទោស សុំប្រកាសម្តងទៀត ដល់ប្រកាសម្តងទៀត អ្នកគួរជាប់បែរជាមិនបានជាប់ ទៅជាបេក្ខនារី ដែលមិនបានដាក់ពាក្យ នឹងមិនដែលបានឃើញមុខប្រកួត មកទទួលលុយ១ម៉ឺនដុល្លារ និងពានជយលាភីលេខ១ ..!»។

ជាមួយគ្នានេះដែរ ក៏មានការរិះគន់ស្រដៀងគ្នាថា «មនុស្សមិនដែលមកប្រកួតសោះ ឲ្យមកកាន់ពាន តើសមដែរឬទេ?កម្មវិធី អីក៏ថោកទាបម្ល៉េះ ចុះបេក្ខនារី៩នាក់ផ្សេងទៀត ខំប្រកួតរាប់ខែឲ្យគ្នាគិតម៉េច? ហេតុតែគេមានខ្សែ ធ្វើអីក៏សមដែរ ធ្លាប់តែឃើញក្នុងរឿងថៃ ឥឡូវស្រុករំដួល អនុវត្តន៍តាមបាត់ ចប់និយាយលែងចេញ..!»។

ជុំវិញការរិះគន់នេះដែរ Khmertalking នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ មិនទាន់អាចស្វែងរកការបកស្រាយ ពីសំណាក់អ្នករៀបចំកម្មវិធីប្រឡង ដើរម៉ូដក្នុងកម្មវិធី «Face of Cambodia» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CNC បាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី