CamNews

ទិដ្ឋភាពបង្ហាញពន្លឺភ្លើងទំរង់ 4D ដ៏អស្ចារ្យលំដាប់ ឯកត្តកម្មពិភពលោក



នេះជាកម្មវិធីដ៏អធិកអធមមួយក្នុងប្រទេសរុស្ស៊ីស្តីអំពីកម្មវិធីប្រារព្ធរំលឹកខួបអនុស្សាវរីយ៍លើក
ទី ៨៦៤ឆ្នាំនៃការចាប់កំណើតរបស់ទីក្រុង មូស្គូ ដែលបានរៀបចំធ្វើឡើងនៅពីមុខអាគារ
សាកលវិទ្យាល័យជាតិ លើផ្ទៃដីទំហំ ២៥,៥០០ម៉ែត្រការ៉េ ដែលបានប្រារព្ធធ្វើឡើងនាពេល
ថ្មីៗកន្លងមកនេះ ។

លោក David Atkins ជាជនជាតិ អូស្ត្រាលី បានចំណាយអស់រយៈពេលប្រហែលជាកន្លះឆ្នាំ
គឺគ្រាន់តែដើម្បីបានបង្ហាញនូវការសំដែងរបស់លោកស្តីពីទិដ្ឋភាពពន្លឺដ៏អស្ចារ្យមួយដែល
មានរយៈពេល ៣០នាទីប៉ុណ្ណោះ ។ លោកបានអោយដឹងថាត្រូវប្រើបា្រស់ម៉ាស៊ីន projector
ចំនួន ៨១គ្រឿង ប្រព័ន្ធភ្លើងចំនួន ៤០ និងកាំជ្រួចប្រមាណជា ៥០០០ ប្រភេទផ្សេងៗគ្នា ទើប
អាចបង្កើតបាននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនិងទាក់ទាញមួយនេះបាន ។

តាមការធ្វើស្ថិតិមានអ្នកចូលរួមប្រហែល ១០០,០០០ នាក់ បានទៅទស្សនាផ្ទាល់នៅក្នុងកម្ម
វិធីដ៏ធំបំផុតលើពិភពលោកមួយនេះ ។ លោក David Atkins ក៏គឺជាអតីតសិល្បៈករអ្នកទទួល
ខុសត្រូវប្រព័ន្ធពន្លឺនៅក្នុងកម្មវិធី Olympic ក្នុងទីក្រុង ស៊ីដនីប្រទេស អូស្រ្តាលី នាឆ្នាំ ២០០០
ផងដែរ ។

4D គឺជាទំរង់នៃ 3D រួមផ្សំជាមួយការទទួលអាររម្មណ៍ពិតៗអំពីបរិយាកាសនៅចំពោះមុខនៃ
អ្នកទស្សនាតែម្តង ។ មានន័យថាអ្នកទស្សនាអាចទទួលអារម្មណ៍ដូចជាពិភពពិតមួយដែល
មានចលនារស់រវើកនៅជុំវិញអ្នកទាំងនោះឯង ។ ពិធីនេះក៏ត្រូវបានកត់ត្រាចូលក្នុងបញ្ជីរ
កំណត់ត្រាពិភពលោក ដោយ Guinness ផងដែរ ។

ទស្សនា Clip វីដេអូ ខាងក្រោមដូចតទៅ ៖
ទិដ្ឋភាពបង្ហាញពន្លឺភ្លើងទំរង់ 4D ក្នុងប្រទេស រុស្ស៊ី ០១

ទិដ្ឋភាពបង្ហាញពន្លឺភ្លើងទំរង់ 4D ក្នុងប្រទេស រុស្ស៊ី ០២
http://www.youtube.com/watch?v=RsLPm1o-0w0
ទិដ្ឋភាពបង្ហាញពន្លឺភ្លើងទំរង់ 4D ក្នុងប្រទេស រុស្ស៊ី ០៣
http://www.youtube.com/watch?v=rrzAgDv4OG8
ទិដ្ឋភាពបង្ហាញពន្លឺភ្លើងទំរង់ 4D ក្នុងប្រទេស រុស្ស៊ី ០៤
http://www.youtube.com/watch?v=aiDsljPnsw0

ប្រភព៖ vnexpress
ដោយ៖រដ្ឋា