CamNews

Nokia ឧទ្ទេសនាមកម្មវិធីផែនទី HTML5 សំរាប់ Android, iOS



Nokia Maps កំណែថ្មី HTML5 មានបែបផែនមានរបៀបរៀបរយ និងមានបន្ថែមនូវមុខងារជា
ច្រើនទៀតដូចជា អាចពង្រីក បង្រួម ស្វែងរកទីតាំង បង្ហាញទីតាំងនៃអ្នកកំពុងប្រើប្រាស់...
ជាដើម ។

តាមប្រភពពី Slashgear បានអោយដឹងថាកំណែថ្មីរបស់ ហ្វាំងឡង់នេះអាចប្រើប្រាស់បាន
នៅស្ទើរតែគ្រប់ប្រព័ន្ធដំណើរការក្នុងនោះមានទាំង iOS និង Android ផងដែរ ។ Nokia Map
កន្លងមកមានឈ្មោះថា Ovi Maps ដែលបានបំពាក់រួចជាស្រេចនៅលើឧបករណ៍ដែលដំណើរ
ការប្រព័ន្ធ Symbian និងជាគូប្រគួតប្រជែងមានសក្តានុពលមួយជាមួយ Google Maps ទៀត
ផង ។

បច្ចុប្បន្ន Nokia Maps HTML5 នេះមានកំណែថ្មីដំបូងជា Beta ដែលអាចអោយអ្នកប្រើប្រាស់
ធ្វើការសាកល្បងដោយចូលទៅកាន់ទំព័រ http://m.maps.nokia.com តាមរយៈ Browser ក្នុង
ទូរស័ព្ទរបស់ខ្លួន ។ Nokia Maps HTML5 នេះត្រូវបានគេវាយតំលៃថាមានបែបផែនរៀបរយ
ងាយស្រួលក្នុងការប្រើប្រាស់និងដូចទៅនឹង Nokia Maps កំណែធម្មតាកន្លងមក ។

Application ថ្មីរបស់ Nokia នេះផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូទៅជាច្រើនដូចជា
អាចពង្រីក បង្រួម សែ្វងរកផ្លូវវសំរាប់ធ្វើដំណើរ អាចរក្សាទុក(save) កន្លែងដែលខ្លួនចូលចិត្ត
បង្ហាញទីតាំងអ្នកកំពុងប្រើប្រាស់ ។ ប៉ុន្តែមុខងារទាំងនេះមានដំណើរការនៅលើកំណែ Beta
(សាកល្បង) នោះឡើយ ៕

ប្រភព៖ TTCN
ដោយ៖យ៉ាវីន