CamNews

ឪពុករបស់ Facebook ឈរឈ្មោះលំដាប់នាំមុខគេក្នុង បញ្ជីឈ្មោះ"បណ្តាស្ថាបនិកថ្មី"



ថ្មីៗកន្លងទៅនេះទស្សនាវដ្តី Vanity Fair ទើបតែបានធ្វើការប្រកាសបង្ហាញនូវឈ្មោះបុគ្គល
ចំនួន ៥០រូបដែលត្រូវបានចាត់ចូលក្នុងបញ្ជីរឈ្មោះ"បណ្តាស្ថាបនិកថ្មី" រឺអ្នកបង្កើតថ្មី ដែល
មានឥទ្ធិពលបំផុតក្នុងពេលបច្ចុប្បន្ន និងកំពុងតែបានបន្តជះឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅ
ក្នុងពិភពលោកយើងនេះ ក្នុងទំព័ររបស់របស់ខ្លួន ។

ក្នុងនោះអ្នកបង្កើតគេហទំព័រកំសាន្តសង្គម Facebook លោក Mark Zuckerberg ជាបុគ្គល
មានឈ្មោះឈរនៅលំដាប់ទីមួយ ហើយនេះក៏ជាលើកទីពីរហើយដែលលោកមានឈ្មោះ
ឈរនៅក្នុងលំដាប់នាំមុខគេនៃការរៀបឈ្មោះនេះ ។

ទស្សនាវដ្តី Vanity Fair បានធ្វើការប្រកាសនូវបញ្ជីរឈ្មោះបណ្តាស្ថាបនិកថ្មីនៅលើទំព័រ
របស់ខ្លួនជារៀងរាល់ឆ្នាំ ដែលបុគ្គលទាំងនោះរួមមាន អ្នកប្រើគំនិតច្នៃប្រឌិត បុគ្គលអ្នកមាន
ទ្រព្យ អ្នកបង្កើតថ្មី អ្នកជំនួញ បុគ្គលដែលត្រូវបានវាយតំលៃថាជាអ្នកដែលបានបង្កើតឡើង
នូវអ្វីៗដែលថ្មី ការបង្កើតគំនិត និងច្នៃប្រឌិតនៅក្នុងសករាជថ្មី ផ្នែកនយោបាយ ផ្នែកពិភព
កំសាន្ត ទូរគមនាគមន៍ ពាណិជ្ជកម្ម បច្ចេកវិទ្យា ម៉ូដសំលៀកបំពាក់...ជាដើម ។

នៅក្នុងឆ្នាំនេះ ឃើញថាជាយុគសម័យនៃពិភពបច្ចេកវិទ្យាបាននាំមុខគេ ដែលមានលោក
Mark Zuckerberg អ្នកបង្កើត Facebook ឈរនៅលំដាប់ទីមួយ បន្តបន្ទាប់ គឺអ្នកបង្កើតទំព័រ
ស្វែងរក Google មានលោក Sergey Brin និង Larry Page ឈរលំដាប់ទីពីរ លោក Jeff
Bezos អ្នកបង្កើតទំព័រ Amazon.com ឈរលំដាប់លេខបី និងលំដាប់ទីបួនត្រូវបានទៅ
លើលោក Tim Cook និង Jonathan Ives ដែលជានាយកថ្មីទើបតែកាន់តំណែងបន្តពីលោក
Steve Jobs របស់ Apple , អ្នកបង្កើតទំព័រ Twitter លោក Jack Dorsey ឈរលំដាប់ទីប្រាំ ។

ដោយឡែកនៅក្នុងពិភពកំសាន្តបុគ្គលដែលមានឈ្មោះនាំមុខគេគឺលោក John Lasseter
នាយកច្នៃប្រឌិតរបស់ក្រុមហ៊ុន Pixar Animation និង Walt Disney (ស្ថិតក្នុងលំដាប់ទី ៨)
ហើយក្នុងនោះដែរក៏មានវត្តមានរបស់សិល្បៈករ សិល្បៈការិនីល្បីមួយចំនួនផងដែរដូចជា
Lady Gaga, Jay-Z, Justin Timberlake ខាងផ្នែកចំរៀង និង Tim Burton, Johnny Depp,
Graham King, Tyler Perry�ខាងផ្នែកវិស័យភាពយន្ត ។ Lady Gaga គឺជាបុគ្គលម្នាក់ដែល
ត្រូវបានរៀបឈ្មោះក្នុងលំដាប់ទី​៩ គឺខ្ពស់ជាងស្រ្តីអ្នកនិពន្ធរឿងព្រេង Harry Potter ឈ្មោះ
JK Rowling (លំដាប់ទី ១៦) ទៅទៀត ។ Lady Gaga ក៏ជាបុគ្គលដែលមានវ័យក្មេងបំផុតផង
ដែរនៅក្នុងតារាងនៃបញ្ជីរឈ្មោះ"ស្ថាបនិកថ្មី" នេះ ។

គេក៏សង្កេតឃើញផងងដែរថាក្នុងនោះមានសេដ្ឋីចំនួន ១៤រូបនៅក្នុងតារាងនៃបញ្ជីរឈ្មោះ
នេះគឺរួមមាន៖ Mark Zuckerberg, Sergey Brin, Larry Page, Bezos, Mark Pincus, Michael
Moritz, JK Rowling, Jim Breyer, Reid Hoffman, Herbert Allen III, Yuri Milner, Robin Li,
Parker និង Peter Thiel ។

ខាងក្រោមនេះជាតារាងនៃឈ្មោះរបស់"ស្ថាបនិកថ្មី" (New Etablishment List)
១. Mark Zuckerberg, Facebook
២. Sergey Brin និង Larry Page, Google
៣. Jeff Bezos, Amazon
៤. Tim Cook និង Jonathan Ive, Apple
៥. Jack Dorsey, Square, Twitter
៦. Marc Andreessen and Ben Horowitz, Andreessen Horowitz
៧. Reed Hastings, Netflix
៨. John Lasseter, Pixar, Walt Disney Animation Studios
៩. Lady Gaga, តារាចំរៀង
១០. Dan Doctoroff, Bloomberg L.P.
១១. Dick Costolo, Twitter
១២. Mark Pincus, Zynga
១៣. Jim Breyer, Accel Partners
១៤. Tim Burton, Johnny Depp,និង Graham King, Movies
១៥. 15. Michael Moritz, Sequoia Capital
១៦. J. K. Rowling, Harry Potter
១៧. Trey Parker និង Matt Stone, South Park
១៨. Reid Hoffman, Greylock Partners, LinkedIn
១៩. Herb Allen III, Allen & Co.
២០. Judd Apatow, Apatow Productions
២១. Jay-Z, Roc Nation
២២. Todd Phillips, Green Hat Films
២៣. Yuri Milner, DST Global
២៤. J. J. Abrams, កវីនិពន្ធ, ចាងហ្វាង, អ្នកផលិត
២៥. Robin Li, Baidu
២៦. Sheryl Sandberg, Facebook
២៧. Andrew Mason, Groupon
២៨. Jon Stewart និង Stephen Colbert, ផ្នែកប៉ុស្ត៍ទូរទស្សន៍
២៩. Mark Wahlberg និង Stephen Levinson, Leverage
៣០. Angela Ahrendts និង Christopher Bailey, Burberry
៣១. Elon Musk, Tesla Motors, Space X
៣២. Natalie Massenet, Net-a-Porter Group
៣៣. Paul Graham, Y Combinator
៣៤. Sean Parker, អ្នកជំនួញ (entrepreneur)
៣៥. Fred Wilson, Union Square Ventures, Flatiron Partners
៣៦. Peter Thiel, Founders Fund, Clarium Capital Management
៣៧. Peter Jackson, Wingnut Films
៣៨. Ryan Kavanaugh, Relativity Media
៣៩. Mike Allen, Politico
៤០. Walt Mossberg និង Kara Swisher, All Things D
៤១. John Hennessy, សាកលវិទ្យាល័យ Stanford
៤២. Jeremy Stoppelman, Yelp
៤៣. Ashton Kutcher, តារាភាពយន្ត, អ្នកវិនិយោគ
៤៤. Tyler Perry, ចាងហហ្វាង, អ្នកផលិត, កវីនិពន្ធ, តារាភាពយន្ត
៤៥. Dennis Crowley, Foursquare
៤៦. Kevin Ryan, Gilt Groupe
៤៧. Daniel Ek, Spotify
៤៨. Henry Blodget, Business Insider
៤៩. Mikael Hed, Niklas Hed, និង Peter Vesterbacka, Rovio
៥០. Justin Timberlake, តារាចំរៀង,តារាភាពយន្ត ៕
ប្រភព៖TTCN
ដោយ៖ យ៉ាវីន